​បន្លំលួច​ទូរស័ព្ទ​លើក​ទី​៧​ ត្រូវ​​សមត្ថកិច្ច​​ចាប់​​វាយ​ខ្នោះ

​ខេត្ត​កំពង់ធំ ៖ ចោរ​ជើង​ចាស់​ម្នាក់​ជំនាញ​ខាង​បន្លំ​លួច​ទូរស័ព្ទ​ដៃ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២៣ ​ខែធ្នូ​ ​ឆ្នាំ​២០១៥ នេះ ​​។

លោក​វរ​សេនី​យ៏​ឯក កែ ខាន់​ណាំ​រ៉ា ស្នងការ​រង​ខេត្ត​​​បាន​ឱ្យ​ដឹង​​ថា​ ជនសង្ស័យ​​​​​ ​ឈ្មោះ នួន សុធា ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ទី​៧ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹង​សែន ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ បន្ទាប់​ពី​​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ​ពណ៌​ទឹកមាស​​ ១​គ្រឿង​ ពី​អ្នកលក់​​គ្រឿង​ទេស​​ម្នាក់ ​ឈ្មោះ ហេង សុ​គន្ធា ភេទ​ស្រី អាយុ​២៨​ឆ្នាំ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ពោធិ​បាក់​ករ សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​បន្លំលួច​យក​ទូរស័ព្ទ​ដៃ​នៅ​តាម​តូប​អ្នកលក់​ដូរ​បាន​ចំនួន​៧​លើក​មក​ហើយ លើក​ទី​៧​នេះ​ក៏​ត្រូវ បាន​សមត្ថកិច្ច​​ចាប់​ឃាត់​ខ្លួន​បាន​តែ​ម្តង​​ ហើយ​ខ្លួន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​ជាប់​ពន្ធនាគារ​​ផង​ដែរ ៕