មកដល់ពេលនេះ EDC ត​ភ្លើង​ចូល​បន្ទប់​ជួល បាន​ជាង ១៩ ម៉ឺន​បន្ទប់​

ភ្នំពេញ: គិត​ចាប់ពី​ខែកុម្ភៈ រហូតដល់​ខែធ្នូ ឆ្នាំ​២០១៥ អគ្គិសនី​កម្ពុជា EDC បាន​ត​ភ្លើងអគ្គិសនី ចូល​បន្ទប់​ផ្ទះជួល នៅ​រាជធានី​ភ្នំពេញ សរុប​បាន​ចំនួន ១៩២.៦៦៨ បន្ទប់​។ ការតភ្ជាប់​ចរន្តអគ្គិសនី​ចូល​បន្ទប់​ផ្ទះជួល សម្រាប់​កម្មករ សិស្ស​និស្សិត នៅ​រាជធានី​ភ្នំពេញ គឺ​អគ្គិសនី​កម្ពុជា EDC បាន​យក​ថ្លៃ​អគ្គិសនី ត្រឹមតែ ៦១០ រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់​អ្នកប្រើប្រាស់​ក្រោម ៥០ គីឡូវ៉ាត់ម៉ោង ក្នុង​មួយខែ​។​

​តួលេខ​ថ្មី​ចុងក្រោយ​បំផុត​នៃ​ការតភ្ជាប់​ចរន្តអគ្គិសនី ក្នុងតម្លៃ​អនុគ្រោះ​ថ្មី ចូល​បន្ទប់​ផ្ទះ​ជួល ត្រូវបាន​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ប្រកាស​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ វា​រី​អគ្គិសនី ស្ទឹង​តា​តៃ នៅ​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥៕​