ខ្សែ​ការពារ​កណ្តាល Liverpool សម្រាក​ព្យាបាល ៦សប្តាហ៍

ខ្សែការពារ​ឆ្នើម​ហង្ស​ក្រហម Liverpool កីឡាករ Martin Skrtel បាន​បញ្ជាក់ថា រូបគេ​នឹងមិន​អាច​ចូល​លេង ៦ សប្តាហ៍​ដោយសារ​បញ្ហា​របួស។

Skirt

កីឡាករ​វ័យ ៣១ ឆ្នាំ​សញ្ជាតិ​ស្លូ​វ៉ា​គី នេះ​រងរបួស​ជើង នៅ​នាទី​ទី ៤១ ក្នុងការ​ប្រកួត​ដែល​ក្លិប Liverpool ចាញ់ Watford ៣-០ កាលពី​ថ្ងៃអាទិត្យ។

ក្នុង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram, Skrtel បានសរសេរថា រូបគេ​ទទួល​រងរបួស​គន្លាក់​ជើង និង​សរសៃពួរ។ «ខ្ញុំ​នឹង​ប្រឹង​ព្យាបាល​ឲ្យ​ឆាប់​ជាសះស្បើយ និង​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ត្រលប់​ការប្រកួត​វិញ​ឲ្យ​បាន​កាន់តែ​ឆាប់ និង​ថែមទាំង​ឲ្យ​ខ្លាំង​ជាង​មុន​ទៀត»។

Skrtel តែងតែបាន​បង្ហាញខ្លួន​រាល់​គ្រប់ការ​ប្រកួត​ជាមួយនឹង​ហង្ស​ក្រហម Liverpool នេះ ហើយ​សម្រាប់​រដូវ​កាល​នេះ រូបគេ​បាន​ចូល​ប្រកួត​ចំនួន ២៦ ប្រកួត​មកហើយ៕