ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បញ្ជាក់​ម្តង​ទៀត​ពី​សន្តិភាព​ពេញ​លេញ​នៅ​កម្ពុជា

ជា​ថ្មី​ម្តង​ទៀត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​នៅ​ចុង​បញ្ចប់​នៃ​សន្ទរកថា​របស់​លោក​ជាង​៤០​នាទី​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​អត់​មាន​វិបត្តិ​នយោបាយ​អ្វី​ទាំង​អស់ ហើយ​អ្នក​ចាត់​ទុក​ថា​មាន​វិបត្តិ​គឺ​ជា​វិបត្តិ​ផ្ទាល់​ខ្លួន តែ​ប្រជាជន​មួយ​ប្រទេស​ ជា​អ្នក​សប្បាយ។ អ្នក​កាន់​សាសនា​ផ្សេង​ៗ​គ្នា​នៅ​តែ​ប្រតិបត្តិ​ដូច​ធម្មតា ខណៈ​ដែល​បុណ្យ​ណូអែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ។