សម្តេច​តេ​ជោ ហ៊ុនសែន ដាក់ចេញ​នូវ​អនុសាសន៍ ៣ ចំនុច ដើម្បី​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី នៅ​កម្ពុជា​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​​ដាក់ឱ្យ​ដំណើរការ វា​រី​អគ្គិសនី​តា​តៃ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ឃុំ ប្ញ​ស្សី​ជ្រុំ និង ឃុំ​តា​តៃ ស្រុក​ថ្មបាំង ខេត្តកោះកុង។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុនសែន បានប្រកាសនូវអនុសាសន៍ ៣ ចំណុច ដើម្បីអភិវឌ្ឍន៍វិស័យអគ្គិសនី នៅកម្ពុជា។​

​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​នេះ​មាន​កម្លាំង​ថាមពល ២៤៦​មេ​ហ្កា​វ៉ា​ត់​(MW) ដែលជា​គម្រោង BOT រយៈពេល ៤២ ឆ្នាំ ។ ទំនប់​វា​រី​អគ្គិសនី​នេះ បានចាប់ផ្តើម​សាងសង់ កាលពី​ដើមឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ចិន​ឈ្មោះថា China National Heavy Machinery corporation ដែល​ចំណាយ​ថវិកា ៥៤០​លាន​ដុល្លារ​អាមេរិក​។

​គំរោង​​នេះ ត្រូវបាន​អនុវត្តន៍​ដោយ​ក្រុម​ក្រុមហ៊ុន​ចុះ​ប​ញ្ជើ​នៅ​កម្ពុជា Cambodia Tatay Hydropower Limited​។ ចំពោះ​ថាមពលអគ្គីសនី ដែល​ផលិត​បាន គឺ​នឹងត្រូវ​លក់​ទៅ​ឲ្យ​អគ្គិសនី​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​តំរូវការ​ប្រើប្រាស់​ក្នុង​ខេត្ត និង​ចែកចាយ​ទៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​

 នៅក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា ការអភិវឌ្ឍន៍ វា​រី​អគ្គិសនី ស្ទឹង​តា​តៃ នេះ បានផ្ដល់​ប្រយោជន៍​យ៉ាងច្រើន ជូន​ជាតិ​មាតុភូមិ តាមរយ​:​ការបង្កើត​មុខរបរ​ដល់​ប្រជាជន បង្កើត​ប្រាក់ចំណូល​ជូន​រដ្ឋ បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី ប្រកបដោយ​គុណភាព តំលៃ​សមរម្យ បង្កើន​ចំណូល​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​ទៀតផង​។​

សម្ដេច តេ​ជោ ហ៊ុន សែន ក៏បានផ្ដល់​អនុសាសន៍ ចំនួន​៣ ចំនុច​សំខាន់ៗ ដើម្បី​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី ដែល​ក្នុងនោះ​រួមមាន​៖
១- ត្រូវ​ពង្រីក​បណ្ដាញ​ចែកចាយ​បន្ថែមទៀត ទាំង​បណ្តាញ​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ផ្គត់ផ្គង់​តំរូវការ​ដល់​អ្នកប្រើប្រាស់ ជាពិសេស​តាម​ទីជនបទ​

២- ត្រូវ​ពង្រឹង​បណ្ដាញ​ជាតិ អោយ​ល្អ​បន្ថែមទៀត ដើម្បី​ងាយស្រួល នឹង​ចែកចាយ​ប្រភព​អគ្គិសនី​

៣- ត្រូវ​បញ្ចុះ​ថ្លៃ​ភ្លើង​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​ជាការ​ការកាត់បន្ថយ​ភាពក្រីក្រ​ផង​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​បន្ត​ខិតខំ​គៀងគរ​វិនិយោគិន​បរ​ទេស​ជាច្រើន​ថែមទៀត មក​កម្ពុជា ដើម្បី​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ និង​មានឱកាស​ជាច្រើន​ថែមទៀត ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​៕​

សម្តេច​តេ​ជោ ហ៊ុនសែន ដាក់ចេញ​នូវ​អនុសាសន៍ ៣ ចំនុច ដើម្បី​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី នៅ​កម្ពុជា​

សម្តេច​តេ​ជោ ហ៊ុនសែន ដាក់ចេញ​នូវ​អនុសាសន៍ ៣ ចំនុច ដើម្បី​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី នៅ​កម្ពុជា​

សម្តេច​តេ​ជោ ហ៊ុនសែន ដាក់ចេញ​នូវ​អនុសាសន៍ ៣ ចំនុច ដើម្បី​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី នៅ​កម្ពុជា​