អភិបាលរង​ខេត្តព្រះវិហារ ​លោក ស៊ុយ សេរិទ្ឋ​ ផ្ទេរភារកិច្ចមកអភិបាល​រងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ ​អភិបាលរងព្រះវិហារ​លោក ​ស៊ុយ សេរិទ្ឋ ​ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ ​បានត្រូវផ្ទេរភារកិច្ច​មកជាអភិបាល​រងរាជធានីភ្នំពេញ ។

នេះបើយោងតាមអនុក្រឹត្យ​ លេខ១១៩៩ អនក្រ.តត ​របស់រាជរដ្ឋាភិបាលស្តីពី​ការផ្ទេរភារកិច្ចដែល​មន្រ្តីរាជការ​ចុះហត្ថលេខាដោយសម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​រាជរដ្ឋាភិបាល​​​​កម្ពុជា ​ចុះថ្ងៃទី១៨​ ធ្នូ ២០១៥ ។

ជាការកត់សម្គាល់​ការផ្ទេរភារកិច្ចលោក​ ស៊ុយ សេរិទ្ឋ ​ពីអភិបាលរងខេត្តព្រះវិហារ​មកអភិបាលរងរាជធានីភ្នំពេញ​នាពេលនេះ បានធ្វើឡើងបន្ទាប់លោក​ ជ្រាង សុផាន់ អភិបាលរងរាជធានីភ្នំពេញ ​ដែលបានទទួល​មរណភាពដោយរោគាពាធ​កាលពីព្រឹកព្រលឹមថ្ងៃទី២៧ ​វិច្ឆិកា ​២០១៥ ៕