ក្រុមយុវជន​គ្រោង​នាំគ្នា​ផ្សងព្រេង​លើ​ទឹកដី​អង្គរ​ក្នុង​ដំណាច់ឆ្នាំ​សកល​នេះ​

​ក្រុមហ៊ុន Anussa Event Planner នឹង​រៀបចំ​កម្មវិធី​បោះជំរុំ​នៅលើ​ទឹកដី​អង្គរ​នា​ដំណាច់​ចូលឆ្នាំ​សកល​នាពេល​ខាងមុខនេះ​។ ដំណើរ​ផ្សងព្រេង​លើ​ទឹកដី​អង្គរ​នេះ មាន​រយៈពេល ៣ ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៦ ។​

​ក្នុងអំឡុងពេល​ធ្វើដំណើ​រ​ផ្សងព្រេង​នៅលើ​ទឹកដី​អង្គរ​នា​ដំណាច់ឆ្នាំ​សកល​នាពេល​ខាងមុខនេះ មាន​សកម្មភាព​សំខាន់ៗ​មួយចំនួន ដែល​ក្រុមហ៊ុន​អនុស្សា គ្រោង​រៀបចំឡើង​។ សកម្មភាព​នោះ មានដូចជា សកម្មភាព​នៃ​ការបោះ​តង់​សម្រាក​នៅក្នុង​បរិវេណ​តំបន់​អេកូ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​។ សកម្មភាព​លេងល្បែង​កំសាន្ត​Teambuilding Games ការ​ជិះទូក​កំសាន្ត និង​មើល​ថ្ងៃ​លិច​។ សកម្មភាព អាំង​សាច់ និង​ដុត​កាំជ្រួច​ពេល​រាត្រី (BBQ and Firework party) សកម្មភាព​ពិសេស​ពេលយប់​។ ការប្រកួត​បង្ហោះ​ខ្លែង (Flying Kite Competition) និង​ការប្រកួត​ផលិត​វីដេអូ​ខ្លី (Short Video Project competition) ជាដើម​។​

​ក្រៅពី​ចូលរួម​ក្នុង​សកម្មភាព​សំខាន់ៗ​ទាំងនេះហើយ អ្នកចូលរួម​នឹង​ទទួលបាន​បំ​និ​ន​ជីវិត​ថ្មី និង​បង្កើត​មិត្តភក្តិ​ថ្មីៗ​ក្នុង​កម្មវិធី​នេះ​ផងដែរ​។ អ្នកចូលរួម​មានឱកាស​ចែករំលែក​បទ​សោធន៍​ជីវិត ការងារ ការសិក្សា និង​ការ​ប្រា​ស័​យ​ទាក់ទង​គ្នា​ក្នុងសង្គម​ដល់​គ្នា​ទៅវិញទៅមក​នៅលើ​ទឹកដី​អង្គរ​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា​។​

យុវជន ឬ​អ្នក​ដែលមាន​ចំណាប់​ចង់​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​អាចទាក់ទង​មកកាន់​ក្រុមហ៊ុន​អនុស្សា​ចាប់ពី​ថ្ងៃនេះ​តទៅ រហូតដល់​ថ្ងៃទី ២៨ ខែធ្នូ ដើម្បី​ចុះឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ លោកអ្នក​អាចទាក់ទង​មក​ក្រុមហ៊ុន​បាន​តាមរយៈ​លេខ​ទូរ​សព្ទ ០១២ ២៣០ ១៤០ និង​០១០ ៩១១ ៧៧៦ ៕

ក្រុមយុវជន​គ្រោង​នាំគ្នា​ផ្សងព្រេង​លើ​ទឹកដី​អង្គរ​ក្នុង​ដំណាច់ឆ្នាំ​សកល​នេះ​