កប់​បាត់​ជាង​៦០ម៉ោង ទាញ​ចេញ​នៅ​មាន​ជីវិត​ក្នុង​គ្រោះ​​បាក់​ដី​នៅ​ចិន

កប់​បាត់​ជាង​៦០ម៉ោង ទាញ​ចេញ​នៅ​មាន​ជីវិត​ក្នុង​គ្រោះ​​បាក់​ដី​នៅ​ចិន

បុរស​ម្នាក់​​​ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​រក​ឃើញ​ថា​នៅ​​​មាន​ជីវិត​​​​កាល​ពី​ព្រឹក​មិញ​នេះ​​ ក្រោយ​កប់​បាត់​​ក្រោម​​បំណែក​អគារ​អស់​ជាង​៦០ម៉ោង ​​ក្នុង​​​ហេតុការណ៍​រអិល​បាក់​ដី​នៅ​ទីក្រុង Shenzhen ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​ ២០​ធ្នូ​កន្លង​ទៅ។

កប់​បាត់​ជាង​៦០ម៉ោង ទាញ​ចេញ​នៅ​មាន​ជីវិត​ក្នុង​គ្រោះ​​បាក់​ដី​នៅ​ចិន

 

​ជន​រង​គ្រោះ​រួច​ផុត​ជីវិត​​មិន​គួរ​ឲ្យ​ជឿ​នេះ មាន​ឈ្មោះ Tian Zeming ត្រូវ​បាន​គេ​រក​ឃើញ​នៅ​វេលា​ម៉ោង ៣:៣០នាទី​​ជិត​ភ្លឺព្រឹក​មិញ ដោយ​​ជាប់​​នៅ​ក្នុង​​បំណែក​អគារ។​​​​​

 

លោក​ Tian ប្រាប់​​ថា​មាន​​មនុស្ស​នៅ​ក្បែរ​គាត់​ផ្សេង​ទៀត​ ប៉ុន្តែ​ក្រុម​សង្គ្រោះ​បាន​រក​ឃើញ​​តែ​សាកសព​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។ ចំណែក​​​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​មាន​មនុស្ស​​​ជាង ៧០​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន។

 

បើ​តាម​សារព័ត៌មាន​ចិន​ស៊ីនហួរ​ ផ្សាយ​ថា ​លោក Tian ​​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ដោយ​ស្ថានភាព​​​មិន​សូវ​ធ្ងន់ធ្ងរ​ ប៉ុន្តែ​​ត្រូវ​វះកាត់​ជា​​បន្ទាន់។​​​ ​​​គំនរ​ភក់ និង​​កាកសំណល់​​​​​របស់​ការដ្ឋាន​​សាងសង់ ​​​ដែល​គេ​​យក​ទៅ​ចាក់​ចោល បាន​​បាក់​​កប់​លើ​អគារ​ចំនួន ៣៣​កន្លែង​នៅ​​បរិវេណ​សួន​ឧស្សាហកម្ម​​ខាង​លើ​។

នេះ​ជា​គ្រោះ​មហន្តរាយ​ធំ​លើក​ទី​ពីរ​​ ដែល​បង្ក​ឡើង​ដោយ​សកម្ម​ភាព​​មនុស្ស​​នៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​ ៤ខែ​ចុង​ក្រោយ​នេះ ដោយ​ខែ​សីហា​ កន្លង​ទៅ​​មនុស្ស​ចំនួន ១៦០នាក់​ត្រូវ​​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​​រោង​ចក្រ​គីមី​នៅ​ទីក្រុង​កំពង់ផែ​ធានជីន ធ្វើ​ឲ្យ​ខូច​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​ទៀត​ផង៕

 

កប់​បាត់​ជាង​៦០ម៉ោង ទាញ​ចេញ​នៅ​មាន​ជីវិត​ក្នុង​គ្រោះ​​បាក់​ដី​នៅ​ចិន

 

កប់​បាត់​ជាង​៦០ម៉ោង ទាញ​ចេញ​នៅ​មាន​ជីវិត​ក្នុង​គ្រោះ​​បាក់​ដី​នៅ​ចិន

 

កប់​បាត់​ជាង​៦០ម៉ោង ទាញ​ចេញ​នៅ​មាន​ជីវិត​ក្នុង​គ្រោះ​​បាក់​ដី​នៅ​ចិន

 

កប់​បាត់​ជាង​៦០ម៉ោង ទាញ​ចេញ​នៅ​មាន​ជីវិត​ក្នុង​គ្រោះ​​បាក់​ដី​នៅ​ចិនទិដ្ឋភាព​មុន​ និង​ក្រោយ​បាក់ដី

 

 

ចុចអាន៖ រឿងរ៉ាវ​​​ធំ​ៗ​១០ កើត​ឡើង​​ប្រចាំ​ឆ្នាំ២០១៥ ​ជុំវិញ​ពិភពលោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC