សម្ពោធ BAR & Lounge Midnight In Phnom Penh

ភ្នំពេញ៖ នៅថ្ងៃ អង្គារ ទី ២២ ខែធ្នូ ២០១៥  MIP Bar & Lounge ឬក៏ Midnight In Phnom Penh Bar & Lounge បានធ្វើការសម្ពោធ ហាងរបស់ខ្លួនបានយ៉ាងអធឹកអធម និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវកិត្តិយសដែលចូលរួម ។

MIP Bar & Lounge ឬក៏ Midnight In Phnom Penh Bar & Lounge គឺជា Bar ដែលមានការតុបតែង យ៉ាងប្រណីតបែបសង្គមជាន់ខ្ពស់ និងមានបែងចែកជាច្រើនសណ្ឋាន ក្នុងការធ្វើកម្មវិធីផ្សេងៗ និងមានលក្ខណៈស៊ីវិល័យ។ រួមទាំងមានភេសជ្ជៈ និង អាហារថ្មី ប្លែកជាពិសេសគឺ Cocktail ដែលមានឈ្មោះថា Heineken Draught ដែលមានតែមួយគត់នៅភ្នំពេញនិងមានតែនៅ MIP ប៉ុណ្ណោះ សម្រាប់បម្រើជូនអតិថិជន ទាំងអស់ ។ MIP Bar & Lounge មានការចូលវិនិយោគរវាងលោក Kim Eundo , លោក Chheang Chris និង លោក Kim Hyosang ជាដៃគូវិនិយោគនៃ MIP  ។

ក្នុងថ្ងៃសម្ពោធនេះដែរ មានការចូលរួមពីសំណាក់អស់លោក លោកស្រី និងភ្ញៀវកិត្តិយសជាច្រើន ដែលបានផ្តល់កិត្តិយស ដល់ការសម្ពោធ MIP Bar & Lounge នេះ ។

ក្នុងកម្មវិធីសម្ពោធនេះដែរ មានការចូលរួមកាត់ខ្សែបូ ពីសំណាក់ប្រធានរបស់ MIP ទាំងអស់គ្នាមានដូចជា ៖ លោក Chheang Christ, Kim Eundo,Lim Joohun and Kim Hyosang ។

MIPមានពាក្យពេញថា " Midnight in Phnom Penh ដែលមានន័យថា "ទស្សនីយភាពដ៏អស្ចារ្យនៅភ្នំពេញ គឺចាប់ផ្តើមពីពាក់កណ្តាលយប់ ដែលមាននៅ MIP Bar & Lounge ៕