អាជ្ញាធរអប្សរា នឹងធ្វើ បាឋកថា ស្តីពី គម្រោង ស្រាវជ្រាវ ឡ ផលិតភាជន៍ នៅតំបន់អង្គរ

ភ្នំពេញ៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា នឹងរៀបចំបាឋកថាស្តីពី “គម្រោងស្រាវជ្រាវ ឡ ផលិតភាជន៍នៅ តំបន់អង្គរ ដោយវិទ្យាស្ថានជាតិស្រាវជ្រាវ សម្បត្តិវប្បធម៌នៃក្រុងណារ៉ា ប្រទេសជប៉ុន និងលទ្ធផលដំបូងៗនៃការស្រាវជ្រាវ ឡ ផលិតភាជន៍ ពណ៌ត្នោត នៅស្ថានីយវាលស្វាយ” នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥។

គេហទំព័ររបស់ អាជ្ញាធរអប្សរាបានឲ្យដឹងថា បទបង្ហាញនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែក បទពិសោធន៍ ស្រាវជ្រាវ និងបន្ថែមចំណេះដឹងថ្មី ដែលអ្នកស្រាវជ្រាវជាតិ និង អន្តរជាតិបានសិក្សា។

យោងតាមរបាយការណ៍ សង្ខេបនៃក្រុមស្រាវជ្រាវបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ ឡផលិតភាជន៍ ពណ៌ត្នោត នៅស្ថានីយវាលស្វាយ ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៣ ជាការសិក្សាមួយ ដែលបែកចេញពី ការសិក្សាស្ថានីយ ផលិតភាជន៍ពណ៌ត្នោត នៅក្នុងរមណីដ្ឋានអង្គរ ដែលធ្លាប់បានធ្វើឡើង តាំងពីឆ្នាំ១៩៩៩មក។

តាមរយៈការស្រាវជ្រាវ ទៅលើបីដំណាក់កាលផ្សេងៗគ្នា បញ្ជាក់ថា ស្ថានីយវាលស្វាយ ជាស្ថានីយតែមួយគត់ ដែលផលិតភាជន៍ មានរចនាជារូបសត្វផ្សេងៗ ក្នុងសម័យអង្គរ។

ការសិក្សាមុនៗបង្ហាញថា ឡផលិតភាជន៍ពណ៌បៃតងរបស់ខ្មែរ ក៏ត្រូវបានគេប្រើប្រាស់សម្រាប់ ផលិតក្បឿងផងដែរ ប៉ុន្តែ នៅស្ថានីយវាលស្វាយ ពុំមានស្លាកស្នាមដែលបញ្ជាក់ថា បានផលិតក្បឿងនោះទេ។ អ្នកស្រាវជ្រាវកំពុងសិក្សាពិចារណា អំពីទំនាក់នៃការផលិតភាជន៍ ពណ៌ត្នោត និងការផលិតក្បឿង៕