ចិននឹងផ្ដល់សម្ភារៈ ការិយាល័យ ដល់មជ្ឈមណ្ឌល តំបន់អាស៊ាន សំរាប់សកម្មភាព មីននៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាល នៃសាធារណៈ រដ្ឋប្រជាមានិតចិន នឹងផ្ដល់ឲ្យកម្ពុជា នូវសម្ភារៈការិយាល័យ មួយចំនួន ដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សំរាប់សកម្មភាពមីននៅកម្ពុជា(ARMAC) និងអាជ្ញាធរ មីនកម្ពុជា(CMAA) ។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស ចេញថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥បានឲ្យដឹងថា  នារសៀលថ្ងៃ ទី២៤ ធ្នូ  ស្អែកនេះ នៅទីស្ដីការក្រសួងការបរទេស នឹងរៀបចំពិធីចុះហត្ថលេខា ផ្តល់ជំនួយនេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្រី ប៊ូ ជាំងគូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា

សម្ភារៈទាំងនោះឲ្យ ARMAC  រួមមាន៖ កុំព្យូទ័រយួដៃចំនួន១៤គ្រឿង , ម៉ាស៊ីនថតរូប២គ្រឿង , ម៉ាស៊ីនបញ្ចាំងរូបភាព ចំនួន៣គ្រឿង , ម៉ាស៊ីនព្រីនធ័រ(ស-ខ្មៅ)៥គ្រឿង , ម៉ាស៊ីនស្កេន ៣គ្រឿង , ម៉ាស៊ីនថតចម្លងខ្នាតធំចំនួន២គ្រឿង ។

សម្រាប់ CMAA ទទួលបានដូចជា៖ ម៉ូតូ ចំនួន ៤៩គ្រឿង ,កុំព្យូទ័រចំនួន៥១គ្រឿង ម៉ាស៊ីនថត រូប២៣គ្រឿង , ម៉ាស៊ីនថតចម្លងខ្នាតធំចំនួន១៦គ្រឿង , ម៉ាស៊ីន GPS ចំនួន១៨គ្រឿង , ម៉ាស៊ីនព្រីនធ័រពណ៌ចំនួន២៧គ្រឿង , ម៉ាស៊ីន ERW Disposalkit ចំនួន៦គ្រឿង , ប្រដាប់រាវមីន ចំនួន២០គ្រឿង , ប្រដាប់ដោះមីនចំនួន ៣០គ្រឿង និងសំភារៈការពារខ្លួនចំនួន៦០គ្រឿង ៕