បញ្ជូនកូនប្រុស ញៀនថ្នាំ ទៅមណ្ឌលបន្សាប ១០ថ្ងៃ ចេញមកវិញ លួចរថយន្តឪពុក ជិះគេចខ្លួនបាត់

ភ្នំពេញ ៖ បន្ទាប់ពីបាត់រថយន្ត រយៈពេល២ថ្ងៃ ឪពុកបានដាក់ភ្នាក់ងារ និងប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនកូនប្រុស របស់គាត់ ដែលគាត់អះអាងថា ជាកូនប្រុស ទើបចេញពីកន្លែង កែប្រែបន្សាបថ្នាំញៀនបាន១០ថ្ងៃ ហើយបាន យករថយន្តចេញពីផ្ទះ កាលពីពីរថ្ងៃមុន ដោយសារហេតុនេះហើយ ទើបគាត់ដាក់កម្លាំងតាមរករថយន្ត ដែលកូនរបស់គាត់យកចេញ ។

ជាក់ស្តែងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែធ្នូនេះ រថយន្តនេះ ត្រូវបានគេប្រទះឃើញ ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1L-4508 នៅខាងកើតស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខផ្សាររតនាផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បន្ទាប់ពីគេបានឃើញរថយន្តនេះ គេក៏ចាប់ផ្តើមឃាត់ ចាប់បានអ្នកជិះក្នុងរថយន្តជាមួយកូនប្រុស របស់ដើមបណ្តឹងបានម្នាក់ ចំណែកអ្នកបើករថយន្ត ដែលត្រូវជាកូនប្រុសរបស់ដើមបណ្តឹង បានបើករថយន្តរត់គេចខ្លួនបាត់។

តាមការបញ្ជាក់ របស់ជនរងគ្រោះដែលជាឪពុក មានឈ្មោះ សើរ ឌុល អាយុ ៥៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤,២៩ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ ។ ចំណែកកូនប្រុសដែល ទើបចេញ ពីមណ្ឌលបន្សាបថ្នាំញៀន ឈ្មោះ ឌុល អាប់ប្រាហ៊ីម អាយុ ២៣ឆ្នាំ គឺជាអ្នកញៀនថ្នាំ ហើយបុរស ជិះក្នុងរថយន្តជាមួយដែលគេចាប់ខ្លួនបាន តាមបណ្តឹងរបស់បុរសជាឪពុកនោះ មានឈ្មោះ ហុង សំណាង ហៅ អាស្មី អាយុ ២០ឆ្នាំ ធ្វើការនៅក្រុមហ៊ុន Office Pro មានទីតាំងស្ថិតនៅក្នុង ភូមិតាំងកសាង ខណ្ឌពោធិ៍ សែនជ័យ។ អាស្មី ត្រូវបានឪពុករបស់យុវជនលួចរថយន្តនោះ នាំខ្លួនទៅកាន់ ខណ្ឌឫស្សីកែវ ដើម្បីដាក់ពាក្ យបណ្តឹងជាផ្លូវការ ៕

បញ្ជូនកូនប្រុស ញៀនថ្នាំ ទៅមណ្ឌលបន្សាប ១០ថ្ងៃ ចេញមកវិញ លួចរថយន្តឪពុក ជិះគេចខ្លួនបាត់

យុវជនដែលជាបក្ខពួកត្រូវឃាត់ខ្លួន

រថយន្តដែលកូនប្រុសញៀនថ្នាំលួចយកទៅ

បញ្ជូនកូនប្រុស ញៀនថ្នាំ ទៅមណ្ឌលបន្សាប ១០ថ្ងៃ ចេញមកវិញ លួចរថយន្តឪពុក ជិះគេចខ្លួនបាត់

បញ្ជូនកូនប្រុស ញៀនថ្នាំ ទៅមណ្ឌលបន្សាប ១០ថ្ងៃ ចេញមកវិញ លួចរថយន្តឪពុក ជិះគេចខ្លួនបាត់