មេ​គយ​ខេត្តកណ្តាល លោក វ៉ូ វណ្ណា បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​

មេ​ឈ្មួញ​ធំៗ​បាន​នាំចូល​ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​យួន មក​រាជធានី​ភ្នំពេញ​ឆ្លងកាត់​ខេត្តកណ្តាល​នោះ គ្មាន​ឧបសគ្គ​ទៀតឡើយ ព្រោះ​រាល់​ការឆ្លងកាត់​ទំនិញ​ខុសច្បាប់​ទាំងនោះ​ពួកគេ​គ្រាន់តែ​រាយការណ៍​ឲ្យ​ដឹង​ជាមុន​ដល់​មន្ត្រី​ខិលខូច​ប៉ុណ្ណោះ ។ ប្រភពព័ត៌មាន​ពី​ឈ្មួញ​បាន​បញ្ជាក់ថា លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ ខេត្តកណ្តាល បាន​ចាត់តាំង មន្ត្រីក្រោមឱវាទ ឲ្យ​ចុះ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​គ្រប់​ច្រកល្ហក សុទ្ធសឹង​ជា​ចំណូល​មិន​ប្រក្រតី​ដែល​ធ្វើ​ឲ្យ​លោក​មេ​គយ វ៉ូ វណ្ណា និង​បក្ខពួក​មាន​ជីវភាព​ប្រសើរឡើង​ជាង​ឈ្មួញ​ទៀតផង​។​

ចាប់តាំងពី​ពេលដែល​លោក វ៉ូ វណ្ណា ត្រូវបានតែងតាំង​ជា​ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល ភាពអនាធិបតេយ្យ​រត់​ពន្ធ​ទំនិញ​ខុសច្បាប់​កើតឡើង​យ៉ាង​ក៏ដោយ តែ​គ្មាន​ការបង្ក្រាប​ឡើយ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​គយ​តូចតាច​នៅ​ខេត្តកណ្តាល ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការ​កើប​លុយ​ពី​ការហូរចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​របស់​មេ​ឈ្មួញ​ធំៗ ដែល​នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ខណៈ​ថវិកា​ទាំង​នោះបាន​ធ្លាក់ចូល​ទៅក្នុង​ហោប៉ៅ​លោក វ៉ូ វណ្ណា យ៉ាង​រលូន​។ មន្ត្រី​គយ​នៅ​ខេត្តកណ្តាល​បាន​បង្ហើប​ថា មុនពេល​ពេល​តែងតាំង​ជា ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល លោក វ៉ូ វណ្ណា ក៏បាន​រង​កា​រិះគន់ថា​ធ្លាប់​សម្រួល​ឲ្យ​ឈ្មួញ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ តាំងពី​នៅ​ធ្វើជា ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ដែល​នៅ​ទីនោះ ឈ្មួញ​ទាំង​តូច​ទាំង​ធំ ត្រូវ​ឃុបឃិត​សុំ​ការយោគយល់ និង​បង់លុយ​ឲ្យ​លោក វ៉ូ វណ្ណា​។​

​ប្រភពព័ត៌មាន​ពី​ខេត្តកណ្តាល​បាន​បញ្ជាក់ថា បទល្មើស​សេដ្ឋកិច្ច​ភាគច្រើន​កើតឡើង​តាមរយៈ​ការឃុបឃិត​ឲ្យ​មាន​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​យួន​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​ជាដើម​។ ប្រភព​ដដែល​បាន​រិះគន់ថា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុង​កៀងគរ​ថវិកាជាតិ​ឲ្យ​បាន​ច្រើន​តាមរយៈ​ការប្រមូល​ពន្ធ​ដោយ​ត​ម្ល​ភាព និង​មាន​ប្រសិទ្ធភាព​នោះ គ្មាន​តម្លៃ​អ្វី​ទេ​ព្រោះ​មន្ត្រី​គយ​មួយចំនួន​ដូចជា​លោក វ៉ូ វណ្ណា គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​តែប៉ុណ្ណោះ​។ វិធានការ​របស់​រដ្ឋា​ភិ​បាល​ត្រូវគេ​រិះគន់ថា​សូវ​មាន​ប្រសិទ្ធភាព​ទេ ប្រសិនបើ​គ្មាន​ការដាក់ពិន័យ ឬ​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង​ចំពោះ​មន្ត្រី​គយ​ណា​ដែល​ប្រព្រឹត្ត​ខុសច្បាប់​នោះ​៕

2014_trimester1_001លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ
W@t-18102លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្តកណ្ដាល​