ឃាត់ខ្លួនក្មេងប្រុស អាយុ១៧ឆ្នាំ ពីបទរួមភេទ ជាមួយក្មេងស្រី អាយុ១៤ឆ្នាំ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍មានជ័យ នៅម៉ោងប្រមាណ៣រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ បានទទួលឃាត់ ខ្លួនជនសង្ស័យចំនួនម្នាក់ ពីបទរួមភេទជាមួយ អនីតិជនអាយុក្រោម១៥ឆ្នាំ។

មន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យ ត្រូវឃាត់ខ្លួនឈ្មោះ លី រីវ៉ូ ហៅឆាយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៤៥ ផ្លូវលេខ១៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវចាប់ខ្លួនក្រោយសង្ស័យថាបាន រួមភេទជាមួយក្មេងស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅខណ្ឌមានជ័យ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១៤៖១៥នាទី ចំណុចក្នុងផ្ទះសំណាក់ សុវណ្ណគីរី ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្ត្រីនគរបាល បានឱ្យដឹងទៀតថា ករណីត្រូវបានឈ្មោះ ជុំ ស្រីមុំ ត្រូវជាម្តាយជនរងគ្រោះ បានដឹងរឿងហេតុ ក៏ឃាត់ខ្លួន ជនសង្ស័យយកមកប្រគល់ ឱ្យនគរបាលស្ទឹងមានជ័យ ចាត់ការតាមច្បាប់តែម្តង៕

ឃាត់ខ្លួនក្មេងប្រុស អាយុ១៧ឆ្នាំ ពីបទរួមភេទ ជាមួយក្មេងស្រី អាយុ១៤ឆ្នាំ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត