ក្រុម​ចម្រៀង​កូរ៉េល្បី​មួយ​ក្រុមទើប​​​ត្រលប់​មក​វិញ​ក្រោយ​បាត់​មុខ​អស់ ១៥ ឆ្នាំ


ក្រុម​ចម្រៀង​កូរ៉េល្បី​មួយ​ក្រុមទើប​​​ត្រលប់​មក​វិញ​ក្រោយ​បាត់​មុខ​អស់ ១៥ ឆ្នាំ

ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​កាល​ពី​ទសវត្ស​ឆ្នាំ ១៩៩០ Turbo បាន​ត្រលប់​មក​កាន់​ឆាក​តន្ត្រី​វិញ​ជាមួយ​អាល់ប៊ុម​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា “Again”។

 

ក្រុម​ចម្រៀង​កូរ៉េល្បី​មួយ​ក្រុមទើប​​​ត្រលប់​មក​វិញ​ក្រោយ​បាត់​មុខ​អស់ ១៥ ឆ្នាំ

 
Turbo គឺ​ជា​ក្រុម​ចម្រៀង​ប្រុស​ដែល​មាន​សមាជិក ៣​រូប​រួម​មាន​ Kim Jong Kook ដែល​ជា​សមាជិក​របស់​កម្មវិធី​កម្សាន្ត Running Man និង​តារា​រ៉េប​២​នាក់​ទៀត​គឺ Jung Nam និង Mikey។ Turbo បាន​បង្ហាញ​មុខ​ក្នុង​វិស័យ​ចម្រៀង Kpop ដំបូង​ក្នុង​ឆ្នាំ ១៩៩៥ ហើយ​ក្រោយ​ពេល​ចេញ​បាន ៥ អាល់ប៊ុម ក្រុម​ចម្រៀង​នេះ​បាន​ប្រកាស​រំសាយ​​ក្នុង​ឆ្នាំ ២០០០។

 

ក្រុម​ចម្រៀង​កូរ៉េល្បី​មួយ​ក្រុមទើប​​​ត្រលប់​មក​វិញ​ក្រោយ​បាត់​មុខ​អស់ ១៥ ឆ្នាំ

 
១៤ ឆ្នាំ​ក្រោយ​មក​សមាជិក​របស់ Turbo បាន​ជួប​គ្នា​វិញ​ក្នុង​កម្មវិធី​តន្ត្រី “Infinity Challenge” ដែល​ប្រារព្ធ​ឡើង​ដោយ​ប៉ុស្តិ៍ MBC។ ​នៅ​ក្នុង​កម្មវិធី​នេះ ពួក​គេ​ព្រម​ទាំង​តារា​ចម្រៀង​ជើង​ចាស់​ជា​ច្រើន​ទៀត​​បាន​ច្រៀង​បទ​ល្បី​ៗ​របស់​ខ្លួន​កាល​ពី​ទសវត្ស​ឆ្នាំ ១៩៩០​។ កម្មវិធី​មួយ​នេះ​ទទួល​បាន​ប្រជាប្រិយ​ភាព​ជា​ខ្លាំង​នៅ​ទូទាំង​ប្រទេស​កូរ៉េ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បទ​ចាស់​ៗ​ល្បី​ឈ្មោះ​ឡើង​វិញ។

 

ក្រុម​ចម្រៀង​កូរ៉េល្បី​មួយ​ក្រុមទើប​​​ត្រលប់​មក​វិញ​ក្រោយ​បាត់​មុខ​អស់ ១៥ ឆ្នាំ

 
ក្នុង​ឱកាស​នេះ​ដែរ Turbo បាន​ចេញ​អាល់ប៊ុម​ថ្មី​របស់​ខ្លួន​មាន​ឈ្មោះ​ថា “Again” កាល​ពី​ថ្ងៃ​ចន្ទ​មុន​នេះ។ អាល់ប៊ុម​មួយ​នេះ​មាន​ចម្រៀង​សរុប ១៩ បទ​ហើយ​មាន​ការ​ចូល​រួម​សហការ​ពី​តារា​ចម្រៀង​មួយ​ចំនួន​ដូច​ជា Lena Park និង K.Will។ គ្រាន់​តែ​បញ្ចេញ​បទ​ថ្មី​របស់​ខ្លួន​ភ្លាម Turbo បាន​ជាប់​ចំណាត់​លេខ​១ លើ​តារាង​ចម្រៀង​ទាំង ៨ របស់​កូរ៉េ​រួម​មាន Naver Music និង Olleh Music ជាដើម៕
 

 

ចុចអាន៖បវរកញ្ញា​ចក្រវាល​ថ្មី​ធ្លាប់​ចង់​បាន Siwon ក្រុម Super Junior ធ្វើ​ជា​​ប្ដី

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖koreatimes