មើល​ក្រៅ​ឆាក​មួយ​ឈុត រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត”

មើល​ក្រៅ​ឆាក​មួយ​ឈុត រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត”

ខ្សែ​ភាពយន្ត​ថ្មី​មួយ​វិនិយោគ​ដោយ​ផលិតកម្ម​រ៉ក់ រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត” “My Junior My Crush” បាន​ដំណើរ​ថត​ចប់ ត្រៀម​នឹង​ចាក់​បញ្ចាំង​ក្នុង​រង្វង់​ដើម​ឆ្នាំ ២០១៦​ខាង​មុខ ដោយ​បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​កាត់​ត​កែ​សម្រួល​បច្ចេកទេស។

 

រឿង​នេះ សម្ដែង​ដោយ សុខ សោម៉ាវត្តី និង យឹម ណារ៉ា ជា​តួឯក​ប្រុស​ស្រី ខណៈ​សាច់​រឿង តួ​ស្រី​ដែល​មាន​រូបរាង​ធាត់ មុខ​មិន​ស្អាត បាន​បាក់​ចិត្ត​ស្រឡាញ់​តួ​ប្រុស​មុន។ ស្នេហា​យុវវ័យ​របស់​ពួក​គេ កើត​មាន​ក្នុង​អំឡុង​ការ​សិក្សា​មហាវិទ្យាល័យ។

 

មើល​ក្រៅ​ឆាក​មួយ​ឈុត រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត”

 

តាម​លោក យឹម សុសត្យា នាយក​គ្រប់​គ្រង​ការ​ផលិត​របស់ Rock បង្ហើប​ថា “សិស្ស​ប្អូន​សំណព្វ​ចិត្ត” “My Junior My Crush” មាន​ខ្លឹម​សារ​អប់រំ​សំខាន់​មួយ គឺ​លើក​ទឹក​ចិត្ត​ឲ្យ​យុវវ័យ​ស្រឡាញ់​ការសិក្សា ក្នុង​បើ​ទោះ​មាន​ស្នេហា​ក្នុង​ពេល​សិក្សា ប៉ុន្តែ​មិន​ត្រូវ​បោះបង់​ការ​សិក្សា​ឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រឹង​រៀន​ដើម្បី​ស្នេហា។

 

ខ្លឹម​សារ​បន្ថែម​ទៀត លោក ស្នើ​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​នា​ពេល​ខាង​មុខ។ ក្រៅ ​ពី​តួ​សម្ដែង​ខាង​លើ “សិស្ស​ប្អូន​សំណព្វ​ចិត្ត” ឬ “My Junior My Crush” ចូល​រួម​សម្ដែង​ដោយ​សិល្បករ សិល្បការិនី​ជា​ច្រើន​ទៀត​មាន​ដូច​ជា៖ នាយ ចើម Checky ភីម៉ៃ អ្នក​នាង កាតុ B.I.G ឆ័យលី ដាឡែន យាយ​យ៉យ ព្រំ ម៉ាញ និង​នាយ តេឡេ ជា​ដើម។

 

យ៉ាង​ណា មុន​ដល់​ថ្ងៃ​បញ្ចាំង ឥឡូវ​មើល​លេង​មួយ​ឈុត​នៃ​សាច់​រឿង​ទាំង​មូល​សិន ដែល​ជា​ឈុត តួ​ស្រី ឲ្យ​ភ្លើង​ខៀវ​តួ​ប្រុស​នៅ​លើ​រថយន្ត​ក្រុង។

 
យឹម ណារ៉ា ចាប់​ដៃ សុខ សោម៉ាវត្តី សម្ដែង​ភាពយន្ត​ខ្នាត​ធំ​រឿង​ស្នេហា​យុវវ័យ
 

តោះ…ទស្សនា​ទាំង​អស់​គ្នា…!!!

 

 

អត្ថបទ៖ ទារិកា