​មិន​គួរ​លេង​កម្មវិធី​នេះ​ ប្រសិន​បើ​អ្នក​មាន​បញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​សំខាន់ៗ​លើ​ Facebook​


​មិន​គួរ​លេង​កម្មវិធី​នេះ​ ប្រសិន​បើ​អ្នក​មាន​បញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​សំខាន់ៗ​លើ​ Facebook​

កម្មវិធី​​ថ្មី​មួយ​ហាក់​​​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook​ ដោយ​​ពួក​គេ​មិន​​បាន​ដឹង​ទេ​ថា​​​​​ នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។

 

​មិន​គួរ​លេង​កម្មវិធី​នេះ​ ប្រសិន​បើ​អ្នក​មាន​បញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​សំខាន់ៗ​លើ​ Facebook​

 
កម្មវិធី​មាន​ឈ្មោះ​ថា​ Meaww មាន​​​នូវ​​ហ្គេម​ជា​ច្រើន​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​ ដូច​ជា​ “Who is your craziest friend?” និង​ “What are your 3 best photos on Facebook?” ជា​ដើម។ ដើម្បី​ឆ្លើយ​នឹង​សំណួរ​​​នៃ​ហ្គេម​ទាំង​នេះ​បាន​ គេ​មិន​មែន​ចេះ​តែ​ទាយៗ​នោះ​ទេ​ ពិត​ណាស់​គឺ​អ្នក​ប្រើ​ប្រាស់​ត្រូវ​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដល់​កម្មវិធី​នេះ។

 

នៅ​ផ្នែក​​ខាង​​ក្រោម​នៃ​វិបសាយ​​របស់​កម្មវិធី​ គេ​បាន​បញ្ជាក់​ថា ​​គោល​បំណង​នៃ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ជា​ការ​កម្សាន្ត​តែ​ប៉ុណ្ណោះ។ អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ប្រាកដ​ជា​យល់​ឃើញ​ថា ​នេះ​ជា​ការ​កម្សាន្ត​មែន​ ប៉ុន្តែ​វា​អាច​លើស​ពី​អ្វី​ដែល​ពួក​គេ​បាន​គិត​ដល់​ទៅ​ទៀត។ កម្មវិធី ​Meaww មិន​មែន​ត្រឹម​តែ​ផ្ដល់​ភាព​សប្បាយ​ដល់​អ្នក​ប្រើ​ប្រាស់​​ដោយ​ឥត​គិត​ថ្លៃ​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​គេ​អាច​ទទួល​បាន​ផល​ចំណេញ​ពី​ព័ត៌មាន​ដែល​អ្នក​ប្រើ​ប្រាស់​បាន​ចែក​រំលែក​បាន។

 

ផល​ចំណេញ​ដែល​កម្មវិធី​ទទួល​បាន​ពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​​អ្នក​ប្រើ​ប្រាស់​​នោះ​គឺ​​ ​​គេ​អាច​យក​​វា​ទៅ​លក់​ឲ្យ​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ហើយ​គេ​​នឹង​មិន​ដឹង​ថា ​ព័ត៌មាន​ទាំង​នោះ​នឹង​ទៅ​ដល់​ទី​ណា​ខ្លះ​ ឬ​ត្រូវ​ប្រើ​ប្រាស់​ដោយ​របៀប​ណា​ ​និង​ប្រើ​ប្រាស់​​ក្នុង​គោល​បំណង​អ្វី​នោះ​ទេ។

 

លក្ខន្តិក​នៃ​កម្មវិធី​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ គេ​អាច​ធ្វើ​ការ​លក់​ព័ត៌មាន​ទាំង​នោះ​បាន​លុះត្រាតែ​​សាមី​ខ្លួន​ផ្ដល់​សិទ្ធិ​អនុញ្ញាត​​ ​ហើយ​ការ​ដែល​អ្នក​ប្រើ​ប្រាស់​ចុះ​ឈ្មោះ​​ប្រើ​ប្រាស់​កម្មវិធី​នេះ​មានន័យ​ថា ​គេ​បាន​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​កម្មវិធី​រួច​ស្រេច​ទៅ​ហើយ។

 

គួរ​បញ្ជាក់​ថា​ មិន​មែន​​តែ​កម្មវិធី​ Meaww នេះ​មួយ​ទេ​ដែល​បាន​ទាមទារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ដើម្បី​ចុះ​ឈ្មោះ​លេង​​កម្មវិធី​នោះ ​ពោល​គឺ​មាន​កម្មវិធី​ជា​ច្រើន​ដែល​ទាមទារ​ចង់​បាន​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ ហើយ​គោល​បំណង​របស់​កម្មវិធី​ទាំង​​នោះ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ​ ដូច​នេះ​ចំពោះ​អ្នក​ដែល​​មាន​បញ្ចូល​ព័ត៌មាន​សំខាន់ៗ​ ទៅ​ក្នុង​ Facebook គប្បី​កុំ​ប្រើ​ប្រាស់​កម្មវិធី​ទាំង​នោះ៕​​​​​​​

 

​​​​​
ចុច​អាន៖ ស្វែង​យល់​ពី​អត្ថន័យ​នៃ​សញ្ញា​ដែល​នៅ​​ផ្នែក​ខាង​ក្រោយ​សម្បក​ទូរសព្ទ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BetaNews​​​​​​​​​​​​​​