ចាប់​ផ្សឹក​ព្រះសង្ឃ​២​អង្គ​ទៀត​ពាក់ព័ន្ធ​ពី​បទ​រួមគំនិត​លួច​លុយ​បច្ច័យវត្ត១០.០០០ដុល្លារ

ខេត្ត​កំពង់​ធំ ៖ ​ពាក់ព័ន្ធ​នឹង​រឿង​ព្រះសង្ឃ​ផ្សំ​គំនិត​គ្នា​លួច​លុយ​វត្ត​នេះនៅ​មាន​សង្ឃ​២​អង្គ​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក​នៅ​ក្នុង​វត្ត​ទេពនិមិត្ត ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ដែល​ជា​វត្ត​គ្រប់គ្រង​ដោយ​ព្រះ​តេជគណ​អា​នុ​គណ​ខេត្តកំពង់ធំ កាលពី​យប់​ថ្ងៃ​ទី​២២ ​ធ្នូ ​​២០១៥ រួម​មានឈ្មោះ ឡេ​ង ពេជ្រ អាយុ​១៦​ឆ្នាំ និង​ឈ្មោះ រ៉ា​ន់ សុធា​រ៉ា អាយុ​១៦​ឆ្នាំ ដូច​គ្នា​ជា​សង្ឃ​គង់នៅ​ក្នុង​វត្តស្រ​យ៉ូ​វ ជាប់​ពាក់ព័ន្ធ​ពី​បទ​ផ្សំ​គំនិត​​លួច​លុយ​ក្នុង​វត្ត និង​ពី​បទ​ដឹង​ហើយ​មិន​ព្រម​រាយ​ការ​ណ៍។

​ប្រភព​​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ​ធ្នូ ​២០១៥ នេះ នឹ​ងបញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​កាន់​តុលាការ បើ​ទោះបីជា​មានការ​សុំ​អន្តរា​គម​ន៍ឲ្យ​នៅ​ក្រៅ​ឃុំ​យ៉ាងណា​ក្តី​ក៏​សមត្ថកិច្ច​មិន​ហ៊ាន​សម្រេច​ដែរ ​គឺ​ទាល់តែ​តុលាការ​ទើប​អាច​សម្រេច​បាន​ ​ហើយ​អ្នក​ទាំង​៤​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃនេះ​មាន​​​១-​ឈ្មោះ ឆែម បូ​រី ​​២-​ឈ្មោះ ឡេ​ង ពេជ្រ ​​៣.-ឈ្មោះ រ៉ា​ន់ សុធា​រ៉ា ទាំង​៣​នាក់ ​គឺជា​សង្ឃ​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក និង​​៤-ឈ្មោះ ម៉ុ​ល ប៊ុ​ន​ធឿ​ន ជា​មិត្ត​ភក្តិ​របស់​លោក ចំណែក​ឈ្មោះ ហេង សុខ​មាន អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពុក​យុគ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ដែល​បានកំពុង​តែ​រត់គេច​ខ្លួន ​ដោយ​នាំ​យក​ទាំង​លុយ​មួយ​ចំនួន​ធំ​ទៅ​ផង​នោះ សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់ខ្លួន​។

​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ​ធ្នូ ​​២០១៥​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ព្រះ​ភិក្ខុ​ព្រះ​នាម អ​ល វិចិត្រ មាន​សង្ឃ​ដីកា​​ប្រាប់​តាម​ទូរស័ព្ទ​ថា ​​ចំពោះ​បច្ច័យ​ដែល​បាត់​នោះ​មាន​ចំនួន​ជាង​១០.០០០ដុល្លារ សមត្ថកិច្ច​ដកហូត​បាន​ពី​ជនសង្ស័យ​បាន​ចំនួន​២.៥០០ដុល្លារ ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ និង​ចិ​ញ្ជៀ​ន​១​វង់ មិនដឹង​ថា​ទម្ងន់​ប៉ុន្មាន​នោះ​ទេ ប្រគល់​ជូន​លោក​វិញ ហើយ​​ម៉ូតូ​ចំនួន​២​គ្រឿង​ដែល​ជនសង្ស័យ​ឈ្មោះ​ឆែម បូ​រី បាន​ទិញ​ពី​ហាង ឈ្មោះ ជាម ពី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ​​ប្រគល់​ជូន​ទៅ​ខាង​លោក​វិញ​ដែរ​។

​​ព្រះ​អង្គ​ក៏​បាន​សុំ​ឲ្យ​ម្ចាស់​ហាង​ជាម ពី ទិញ​យក​ម៉ូតូ​ទាំង​២​គ្រឿង​នេះ​វិញ​ទៅ​ដោយ​ខាត​តិចតួច ពីព្រោះ​តែ​ព្រះសង្ឃ​មិន​ត្រូវការ​ប្រើ​ទេ​ ហើយ​ម៉ូតូ​នេះ​ទើបតែ​ទិញ​បាន​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ តែ​ត្រូវ​ម្ចាស់​ហាង​ឈ្មោះ ជាម ពី នេះ​ឲ្យ​បង់ខាតចំនួន​៧៨០$ ឯណោះ ​ទើប​ព្រះ​អង្គ​មិន​ទាន់​លក់​ឲ្យ​គេ​វិញ​​ ពីព្រោះ​ខាត​ច្រើន​ពេក​។

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​ដល់​ស្ថា​ប័ន​តុលាការខេត្ត​កំពង់ធំ​មេត្តា​ជួយ​មាន​វិធានការ​ចំពោះម្ចាស់​ហាង​ខាងលើ​នេះ​ផង ទិញ​ម៉ូតូ​២​គ្រឿង​ចេញពី​ហាងបាន​តែ​២​ថ្ងៃ ឲ្យ​ខាត​ដល់​ទៅ​៧៨០ដុល្លារ មិនខុស​អីទៅ​នឹង​ដាក់.ក​គេ​ជំរិត​យក​លុយ​នោះ​ទេ​ ហេតុ​អី​ក៏​មិន​ទៅ​ប្លន់​តែ​ម្តង​ទៅ​៕