រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​ថា​គ្មាន​ជំរំ​ហ្វឹកហ្វឺន​របស់​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ប្រទេស​ឡើយ

រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​២២ ធ្នូ បាន​បដិសេធ​សេចក្តីរាយការណ៍​ព័ត៌មាន​មួយ​ដែល​ថា​មាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បង្កើត​ជំរំ​ហ្វឹកហ្វឺន​មួយ​នៅ​លើ​ដែនដី​ខ្លួន ។

លោក HERMINIO COLOMA លេខាធិការ​ខាង​គមនាគមន៍​ថ្លែង​ថា យោង​តាម​ពាក្យពេចន៍​របស់​លេខាធិការ​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក CESSAR GARCIA ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​គ្មាន​ជំរំ​ហ្វឹកហ្វឺន​ណាមួយ​នៅ​ហ្វ៊ី​លី​ពី​ន​ឡើយ​។ អ្វី​ដែល​មនុស្ស​ចូលរួម​ក្នុង​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើ គឺ​ប៉ុនប៉ង​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុម​ជី​ហា​ដ​ឬ​ភេរវកម្ម​ក្នុងស្រុក​ទាំង​ឡាយ ។

លោក COLOMA បន្ត​ថា មនុស្ស​មួ​យ​ចំនួន​ដែល​ជាប់​ទាក់ទិន​នឹង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ដែល​តាម​ពិត​មាន​ចំនួន​តិចតួច ប៉ុនប៉ង​ភៀសខ្លួន​មក​កាន់​តំបន់​ទាំងឡាយ​ដែល​បណ្តា​ក្រុម​ភេរវកម្ម​ក្នុងស្រុក​មាន​មូលដ្ឋាន ។

វី​ដេ​អូ​មួយ​ចេញផ្សាយ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​បង្ហាញ​ពី​បណ្តា​មនុស្ស​ដែល​ត្រូវ​ជ្រើសរើស​ទទួល​ការ ហ្វឹកហ្វឺន​សម្រាប់​វាយប្រហារ​និង​ធ្វើ​ចលនា​ក្នុង​ព្រៃ​នៅ​ឯ​ជំរំ​ហ្វឹកហ្វឺន​មួយ​របស់​ក្រុម​ជី​ហា​ដ​សន្មត់​ថា នៅ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ វី​ដេ​អូ​នេះ​បង្ហាញ​ថា ជំរំ​នេះ​ជា​របស់​ក្រុម​កង​ទាហាន CALIPHAT នៅ​ហ្វ៊ី​លី​ពី​ន ជា​ក្រុម​មួយ​ចូលរួម​ក្នុង​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​មា​នទី​តាំងនៅ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន ។ គេ​ឃើញ​ពួក​អ្នក​ទើប​ជ្រើសរើស​ទាំងនេះ​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខ្មៅ ហើយ​បិទមុខ​លូន​ក្រោម​លួស​បន្លា​ឡើងជណ្តើរ​ខ្សែពួរ ហើយ​ធ្វើការ​ហ្វឹកហ្វឺន​ជាមួយ​កាំភ្លើង ៕

  • រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​ថា​គ្មាន​ជំរំ​ហ្វឹកហ្វឺន​របស់​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ប្រទេស​ឡើយ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2015/12/23  Category:​អន្តរជាតិ