ចាស់​ៗ​សុំ​ឲ្យ​បង្រៀន​ពី​បច្ចេកវិទ្យា​ មិន​ដឹង​គន្លឹះ​ខ្លះ​ អាច​ធ្វើ​ឲ្យ​គាត់​ខឹង​​បាន​

ចាស់​ៗ​សុំ​ឲ្យ​បង្រៀន​ពី​បច្ចេកវិទ្យា​ មិន​ដឹង​គន្លឹះ​ខ្លះ​ អាច​ធ្វើ​ឲ្យ​គាត់​ខឹង​​បាន​

យុវវ័យ​សម័យ​ឥឡូវ​បាន​ធំ​ក្នុង​ពេល​បច្ចេកវិទ្យា​ ជា​ពិសេស​អ៊ីនធឺណិត​មាន​ការ​រីក​ចម្រើន​ ធ្វើ​ឲ្យ​ពួក​គេ​ចេះ​បើក​ 3G​ ក្នុង​ទូរសព្ទ​ ឬ​ភ្ជាប់​ Wi-fi ​ប្រើប្រាស់។ ​ចុះ​បើ​ថ្ងៃ​ណា​មួយ​ឪពុក​ម្ដាយ​ ឬ​តា​យាយ​របស់​អ្នក​ សូម​ឲ្យ​អ្នក​បង្រៀន​គាត់​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​ចំនួន​ តើ​អ្នក​ត្រូវ​បង្រៀន​បែប​ណា?

 

អ្នក​មិន​អាច​ចាប់​ផ្ដើម​ដោយ​ប្រាប់​គាត់​ពី​របៀប​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​មួយ​ ដូច​អ្នក​ប្រាប់​មិត្តភ័ក្ដិ​របស់​អ្នក​នោះ​ទេ។ ហើយ​ពាក្យ​ពេចន៍​ទៀត​សោត​ត្រូវ​តែ​ប្រើ​ខុស​ពី​ពាក្យ​ពេចន៍​ដែល​អ្នក​និយាយ​ទៅ​កាន់​មិត្តភ័ក្ដិ​​ បើ​ពុំ​នោះ​ទេ​ គាត់​អាច​នឹង​ខឹង​បាន។ ចំណុច​ទាំង​៥​ខាង​ក្រោម​នេះ​ នឹង​បង្ហាញ​អ្នក​នូវ​តម្រុយ​ខ្លះ​ៗ៖

 

អត់​ធ្មត់​
បើ​អ្នក​ប្រាប់​គាត់​ឲ្យ​ចុច​បើក​កុំព្យូទ័រ​ ឬ​ទូរសព្ទ​ ហើយ​គាត់​មិន​ដឹង​ចុច​កន្លែង​ណា​ ឬ​អ្នក​ធ្លាប់​ប្រាប់​ម្ដង​ហើយ​ ប៉ុន្តែ​ថ្ងៃ​ក្រោយ​គាត់​ភ្លេច​ អ្នក​ត្រូវ​តែ​អត់ធ្មត់​ មិន​ត្រូវ​ខឹង​នឹង​គាត់​ជា​ដាច់​ខាត​ ព្រោះ​ការ​ខឹង​ក្រោធ​នេះ​មិន​មែន​ជា​មធ្យោបាយ​ក្នុង​ការ​ផ្ទេរ​ចំណេះ​ដ៏​ល្អ​ដល់​នរណា​ម្នាក់​នោះ​ទេ។

 

 

 

ប្រាប់​អ្វី​ងាយ​បំផុត​​​
ឧទាហរណ៍​បើ​អ្នក​ចង់​ពន្យល់​គាត់​ពី​ការ​ភ្ជាប់​អ៊ីនធឺណិត​ Wi-fi ​កុំ​ប្រាប់​គាត់​តើ​ Router Wi-fi​ ដំណើរ​ការ​យ៉ាង​ម៉េច​ ហើយ​ល្បឿន​អ៊ីនធឺណិត​ប៉ុន្មាន​អាច​មើល​អ្វី​ឃើញ​ខ្លះ។ ចូរ​ប្រាប់​គាត់​ត្រឹម​ថា​ ចុច​ប៊ូតុង​ណា​អាច​ភ្ជាប់​ Wi-fi​ ប្រើ​អ៊ីនធឺណិត​ គឺ​បាន​ហើយ។

 

ចាស់​ៗ​សុំ​ឲ្យ​បង្រៀន​ពី​បច្ចេកវិទ្យា​ មិន​ដឹង​គន្លឹះ​ខ្លះ​ អាច​ធ្វើ​ឲ្យ​គាត់​ខឹង​​បាន​

 

កុំ​កែ​គាត់​នូវ​ពាក្យ​បច្ចេកទេស​​
កុំ​ព្យាយាម​កែ​គាត់។ ឧទាហរណ៍​បើ​គាត់​ហៅថា​ “កុំទ័រ”​ កុំ​ព្យាយាម​កែ​ឲ្យ​គាត់​ហៅ​ថា​ “កុំព្យូទ័រ” ឬ​ “ហ្វេសបុក” ទៅ​ជា​ “ហ្វេសប៊ូក”។ ឲ្យ​គាត់​ហៅ​តាម​គាត់​ទៅ​ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គាត់​ស្រួល។ ​

 

ចាស់​ៗ​សុំ​ឲ្យ​បង្រៀន​ពី​បច្ចេកវិទ្យា​ មិន​ដឹង​គន្លឹះ​ខ្លះ​ អាច​ធ្វើ​ឲ្យ​គាត់​ខឹង​​បាន​

 

 

ប្រាប់​គាត់​ឲ្យ​ច្បាស់​ អ្វី​ខ្លះ​ត្រូវ​រក្សា​ជា​សម្ងាត់
ថ្វីត្បិត​អ្នក​មិន​គួរ​ប្រើ​ពាក្យ​បច្ចេកវិទ្យា​ ឬ​ពន្យល់​អ្វី​ឲ្យ​ស៊ី​ជម្រៅ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ទៅ​កាន់​មនុស្ស​ចាស់​ក្ដី​ ប៉ុន្តែ​សម្រាប់​លេខ​សម្ងាត់​ (Password)​ អ៊ីមែល​ ឬ​លេខ​សម្ងាត់​កាត​ធនាគារ​ ត្រូវ​ប្រាប់​គាត់​ឲ្យ​ច្បាស់​ថា​ កុំ​ឲ្យ​នរណា​ឃើញ​ឲ្យ​សោះ។

 

ចាស់​ៗ​សុំ​ឲ្យ​បង្រៀន​ពី​បច្ចេកវិទ្យា​ មិន​ដឹង​គន្លឹះ​ខ្លះ​ អាច​ធ្វើ​ឲ្យ​គាត់​ខឹង​​បាន​

 

បណ្ដោយ​តាម​​សម្រួល​
កុំ​បង្ខំ​ចង់​ឲ្យ​គាត់​ដឹង​ច្រើន​ ដោយ​សម្រុក​ប្រាប់​គាត់​ ពី​នេះ​ពី​នោះ​ហួសហេតុ​ពេក។ បើ​គាត់​ត្រូវ​ការ​ពេល​មួយ​ខែ​ ដើម្បី​ចេះ​បើក​ចូល​ Setting ក្នុង​ទូរសព្ទ ​និង​ដឹង​របៀប​ប្រើប្រាស់​ខ្លះ​ៗ​ អ្នក​គួរ​តែ​បណ្ដោយ​តាម​ហ្នឹង។ ទាល់​តែ​គាត់​ចេះ​ស្ទាត់​ ចាំ​បង្ហាញ​គាត់​នូវ​អ្វី​ផ្សេង។ ប៉ុន្តែ​បើ​គាត់​មិន​ចេះ​ចាំ​អ្វី​ទាំង​អស់​ក្រោយ​ជួយ​បង្ហាញ​មួយ​ឆ្នាំ​ហើយ​ ក៏​មិន​អី​ដែរ៕

 

ចាស់​ៗ​សុំ​ឲ្យ​បង្រៀន​ពី​បច្ចេកវិទ្យា​ មិន​ដឹង​គន្លឹះ​ខ្លះ​ អាច​ធ្វើ​ឲ្យ​គាត់​ខឹង​​បាន​

 

 

ចុច​អាន៖ យល់​យ៉ាង​ដែរ​បើ​ Galaxy S7 មាន​ពណ៌​ស៊ី​ជម្ពូ​ដូច​ជា​ iPhone 6s?

 

 

ប្រភព៖ theguardian