ភ្នាក់ងារ​គ្រូបង្វឹក៖ Man Utd មិន​បាន​ទាក់ទង​លោក Mourinho នោះ​ទេ


ភ្នាក់ងារ​គ្រូបង្វឹក៖ Man Utd មិន​បាន​ទាក់ទង​លោក Mourinho នោះ​ទេ

លោក Jorge Mendes ភ្នាក់ងារ​ផ្ទាល់​របស់លោក Jose Mourinho បាន​បញ្ជាក់​ថាមិន​មាន​ការ​ទាក់ទង​អតីត​អ្នក​ចាត់ការ​ Chelsea ទៅ​ដឹកនាំ​នៅ Old Trafford នោះ​ទេ។

 

ភ្នាក់ងារ​គ្រូបង្វឹក៖ Man Utd មិន​បាន​ទាក់ទង​លោក Mourinho នោះ​ទេ

 

ការ​ចេញ​មក​អះអាង​របស់​បុរស​វ័យ​៤៩ឆ្នាំ គឺក្រោយ​ពី​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ថា Man Utd ចង់​បាន Mourinho ទៅ​ស្រោចស្រង់​ក្រុម​ឡើងវិញ​បន្ទាប់​ពី​លោក Louis van Gaal ដឹកនាំ​ក្រុម​មិន​បាន​ល្អ​សោះ​ ពោលគឺ​៦​ប្រកួត​ចុងក្រោយ United បាន​ត្រឹម​តែ​ចាញ់ និង​ស្មើ​ប៉ុណ្ណោះ (គ្រប់ពានរង្វាន់) ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ ម្ដង​ណា​ឡើយ​។

 

ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ដ៏​ក្ដៅ​ខាង​លើ Mendes បាន​ប្រាប់ Globoesporte ថា៖ “គ្មាន​នោះ​ទេ! យើង​មិនដឹង​ថា​អ្វី​នឹង​កើត​នា​ពេល​ខាង​មុខ តែ​សំខាន់​ពេល​នេះ​គឺ​គ្មាន​ការ​ទាក់ទង​ជា​ផ្លូវការ​ណា​មក Mourinho នោះ​ទេ”។

 

លោក Jose Mourinho បច្ចុប្បន្ន​ត្រូវ​បាន​ជឿ​ថា​កំពុង​ចំណាយ​ពេល​ជាមួយ​ក្រុម​គ្រួសារក្នុង​ប្រទេសព័រទុយហ្គាល់។ ​ក្រោយ​ការ​បណ្ដេញ​​ចេញ​ពី Chelsea ២​ថ្ងៃ​ គ្រូ​បង្វឹក​វ័យ៥២ឆ្នាំ​បាន​លេច​មុខ​ក្នុង​ការប្រកួត​របស់ Brighton ទល់​នឹង Middlesbrough ដែល​នៅ​ទីនោះ​ អតីត​ជំនួយការ​ផ្ទាល់​ លោក Aitor Karanka កំពុង​ដឹកនាំ៕

 

ចុចអាន៖ Mourinho ​ចង់​ដឹក​នាំ​ Man Utd ​អត់​ខ្វល់​រឿង​​ Real ចាប់​​អារម្មណ៍

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ skysports