អ្នកបំរើ​ការងារ​នៅ​ហាង ​HAPPY NET លួច​លុយ​ថៅកែ​១.៦០០​ដុល្លារ ​និង​ម៉ូតូ​១​គ្រឿង​គេច​បាត់

ខេត្តកំពង់ចាម​ ៖ អ្នកបំរើការងារ​នៅ​ហាង​អ៊ិ​ន​ធើ​ណេ​តម្នាក់យីហោ​​«HAPPY NET»​ស្ថិត​នៅភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មានចិត្ត​មិន​ស្មោះត្រង់​​បែកគំនិត​លួច​លុយថៅកែអស់​ចំនួន​១.៦០០ដុល្លារ ទូរស័ព្ទ​ម៉ាក Iphone 5 ព្រមទាំង​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ី​រុស ពណ៌​ខ្មៅ​លាយ​ឈាម​ជ្រូក​ រួច​គេច​ខ្លួន​បាត់ ។ 

ហេតុ​ការ​ណ៍​នេះ​កើតឡើងកាល​ពីវេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ ធ្នូ ២០១៥ ហើយ​ថៅកែ​បាន​មក​ប្តឹង​សមត្ថកិច្ចឲ្យ​ជួយ​អន្តរា​គម​ន៍។

ម្ចាស់​ហាង​ឈ្មោះ ហ៊ុន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ បាន​ឲ្យ​ដឹង​ថា ឈ្មោះភ័​ក្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ធំ បាន​ចូល​មក​បំរើ​ការងារ​នៅ​ហាង​របស់លោក​បាន​រយៈពេល​ជាង​១​ខែ ​មាន​តួនាទី​​មើល​ការ​ខុស​ត្រូ​ង​អ្នក​មក​ចូល​លេង​អ៊ីន​ធើរ​ណេ​ត ដោយ​បាន​សំរាក​នៅ​ក្នុង​ហាង​តែ​ម្តង​ជាមួយ​​ឈ្មោះ ធា ភេទ​ប្រុស ។

ម្ចាស់​ហាង​ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ  បានប្រាប់បន្ត​ថា ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ​​ថ្ងៃ​ទី​២៣ ធ្នូ​នេះ​ ស្រាប់តែ​ឈ្មោះ សុ​ភ័ក្ត្រ បាន​លួច​យក​លុយ​អស់​ចំនួន​១.៦០០​ដុល្លារ ទូរ​ស័​ព្ទៃ​ដៃ ​និង​ម៉ូតូ​១​គ្រឿង រួច​បាន​ប្រញាប់​បើក​ទា្វរ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង  ។ 

តាម​រយៈ​ការ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ហាង​ឃើញ​ថា​ ​​ឈ្មោះ​សុ​ភ័ក្ត្រ ជា​អ្នក​ប្រ​ព្រឹត្តិ​ ទើប​ម្ចាស់​ហាង​ទៅ​ប្តឹងប៉ុ​ស្តិ៍រដ្ឋបាល​វាលវង់​ឲ្យ​ជួយអន្តរា​គម​ន៍​នា​ព្រឹក​ថ្ងៃ​ទី​២៣​ ធ្នូ ២០១៥ ​នេះ។​ ចំណែក​ឈ្មោះ​ធា ដែល​បំរើការងារ​នៅ​ទីនោះ​ដែរបាន​ត្រូវ​ប៉ូលិស​ហៅទៅ​សួរនាំ ​មិន​មានការ​ពាក់ព័ន្ធ​ទេ ។

ម្ចាស់​ហាង​បាន​ឱ្យ​ដឹង​ថា ​លោក​ចង់បានតែ​​​លុយ ​និង​របស់ទ្រព្យ​មក​វិញ​ទេ ហើយ​អ្នកបំរើ​ការងារ​ដែល​មានចិត្ត​មិន​ស្មោះត្រង់​ខាងលើ​លោក​នឹង​​បញ្ឈប់មិន​ឲ្យ​ចូល​បំរើ​ការងារ​តទៅ​ទៀត​ដែរ៕