កំពុង​ដើរ​ឆ្លងផ្លូវ ​ត្រូវ​រថយន្ត​​បុក​ស្លាប់​នៅ​​នឹង​កន្លែង

ខេត្តពោធិ៍សាត់ ៖ រថយន្ត​ធុន​តូច​មួយ​គ្រឿង បាន​បើក​លឿន​ដូច​ហោះ​ជ្រុ​ក​ទៅ​បុក​បុរស​ម្នាក់ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្ដាល​ឱ្យ​ស្លាប់​​ភ្លា​ម​ៗ​នៅ​នឹង​កន្លែង រួច​ហើយ​ទុក​រថយន្ត​នោះ​ចោល​គេចខ្លួន​បាត់ ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ២០១៥ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​​​ភូមិ​ក្ដី​ឈ្នួល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ពៅ សត្យា អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។​ចំណែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​ស៊េរី​២០០៧ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-0582 និង​អ្នកបើកបរ​មិន​បាន​ស្គាល់ឈ្មោះ​ទេ គេចខ្លួន​បាត់ ។