រូបមន្តជួយឲ្យសុដន់យារធ្លាក់ ប្រែជាមូលក្លំ​ដូចនារីនៅវ័យ​ក្រមុំ

ដើម្បីទទួលបាន​ទំនុកចិត្ត និងរូបរាង​មើលទៅ​គួរឲ្យទាក់ទាញ​សម្រាប់ស្រ្តី ក្រុមអ្នកជំនាញ​បាន​បង្កើតឡើង​នូវរូបមន្ត​សម្ងាត់​សាមញ្ញ​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចំពោះស្ត្រី​ដែល​មាន​សុដន់​ធ្លាក់យារ និង​អាចធ្វើដោយខ្លួនឯង​បាន។
ដើមទ្រូងតឹងណែន​មូលក្លំ គឺជាបំណង​ប្រាថ្នា​របស់ស្រ្តី​គ្រប់រូប​ដែលតែងតែ​ប្រថ្នាចង់​បាន។ តែទោះជាយ៉ាងណា មិនមែន​ស្ត្រីគ្រប់រូប​ទាំងអស់សុទ្ធតែ​ទទួលបាន​ដើមទ្រូងស្អាត​ដូច​បំណងប្រាថ្នា​ទាំងអស់​នោះទេ។
 
រូបមន្តជួយឲ្យសុដន់យារធ្លាក់ ប្រែជាមូលក្លំ​ដូចនារីនៅវ័យ​ក្រមុំ
លើសពីនេះ​ទៅទៀត អាយុកាន់តែ​ច្រើនស្ត្រី​មិនអាច​លាក់បាំងនូវ​ការធ្លាក់យារ​បាន​ទេ តែប្រសិនបើ​យើងបាន​ធ្វើការ​ព្យាបាល​នៅពេល​ដែល​​​សុដន់​ចាប់ផ្ដើម​ធ្លាក់យារដំបូង​នោះទើប​ជាការប្រសើរ។ ហើយស្រ្តីក៏ចៀសផុតពីការ​ទទួលរងនូវហានិភ័យ​នៃសុដន់ធ្លាក់យារ​កាន់តែខ្លាំងផងដែរ។
នៅពេលស្ដ្រីឈាន​ដល់វ័យ ៤០ឆ្នាំ ដើមទ្រូង និងរូបរាងដ៏ស្រស់ស្អាត​របស់ពួកគេ​ក៏ចាប់ផ្ដើម​មាន​ការផ្លាស់ប្ដូរ។ មូលហេតុ​ដែលអ្នក​តែងតែ​បង្កឡើង​ដោយខ្លួនឯង​អំពីសុដន់ គឺដោយសារ​តែ​ពេលមាន​ផ្ទៃពោះ, ការបំបៅ​ដោះកូន, អាហាររូបត្ថម្ភ​មិនគ្រប់គ្រាន់, សម្រក​ទម្ងន់លឿន​ពេក, ការឡើង​ទម្ងន់, ការចាស់​ទៅតាមអាយុ, ការ​អស់រដូវ និងការពាក់​អាវទ្រនាប់​ខុស​ទំហំជាដើម។
ចំពោះស្រ្តីដែល​គ្មានសាច់ដុំដើមទ្រូង ពួកគេគួរ​តែទទួល​ទានប្រភេទ​ផ្លែព័រ​ ព្រោះវា​មានផ្ទុក​ជាតិខ្លាញ់ និងជាតិកូឡាជែន។ ដូច្នេះអ្នក​គ្រាន់តែទទួលបាន​ការថែទាំឲ្យ​បាន​ត្រឹមត្រូវ អ្នក​នឹង​ទទួល​បាន​សុដន់ធំ​តឹងណែនយ៉ាង​ឆាប់រហ័ស។
ខាងក្រោម​នេះ គឺជាគន្លឹះ​ដែលមាន​លក្ខណៈ​សាមញ្ញបំផុត តែធ្វើឲ្យ​អ្នកទទួល​បាន​ដើមទ្រូង​ស្រស់ស្អាត​បាន​ដូចបំណង ហើយអ្នក​អាច​អនុវត្តវា​បាន​ដោយខ្លួនឯង​នៅក្នុងផ្ទះ​បាន​ថែម​ទៀត​ផង។
ការម៉ាស្សា​ដើមទ្រូង
ការម៉ាស្សា​បានធ្វើឲ្យ​មានភាព​ប្រសើរឡើង​នូវចលនា​ឈាមរត់, បង្កើនលំហូរ​ទឹករង៉ៃ និងការ​ពន្លាតសាច់ដុំ។ អ្នកអាច​អនុវត្តតាម​រូបមន្តដូច​ខាងក្រោម៖
វិធីសាស្ត្រទី ១៖ យើងត្រូវ​លាយគ្រឿងផ្សំ​បញ្ចូលគ្នា​រួមមាន៖ វីតាមីន E ១ស្លាបព្រាបាយ, ទឹកឃ្មុំ ១ ស្លាបព្រាបាយ, និងស៊ុត ១ គ្រាប់។ បន្ទាប់មក ចាប់ផ្ដើម​អនុវត្ត​ល្បាយ​ទៅលើ​ដើមទ្រូង ហើយធ្វើការម៉ាស្សា​បែប​ចលនាថ្នមៗ​ក្នុង​រយៈពេល ៣-៥ នាទី។ រួចរក្សាវាទុក​ឲ្យបាន​រយៈពេល ២០ នាទី ដើម្បី​ទុកឲ្យ​វាស្រូបយក​សារធាតុចិញ្ចឹម​ពីល្បាយ ហើយ​បន្ទាប់​មក​លាងសម្អាត​វាចេញ​ជាមួយ​ទឹកក្ដៅឧណ្ឌៗ។
វិធីសាស្រ្តទី២ ៖ រៀងរាល់​សប្ដាហ៍ អ្នកគ្រាន់តែ​ត្រូវការ​ធ្វើការម៉ាស្សា​សុដន់​ជាមួយនឹង​ប្រេងដូង ឬប្រេងអូលីវ​ឲ្យបាន ២-៣ ជាការ​ប្រសើរបំផុត។
ការធ្វើ​លំហាត់ប្រាណ
ប្រសិនបើអ្នកមិនចង់ធ្វើឲ្យជាម្ចាស់​សុដន់​ធ្លាក់យារនោះទេ អ្នកគួរ​តែខិតខំធ្វើលំហាត់ប្រាណ​ឲ្យបានទៀងទាត់​ជារៀងរាល់ថ្ងៃ។ ការ​ធ្វើលំហាត់​ប្រាណ​ក្នុងវីដេអូនេះ​នឹង​ជួយ​ឲ្យជាលិកា​ដោះ និងសាច់ដុំទ្រូងកាន់​តែមាន​ស្អាត​បន្ថែមទៀត។

 
 
ដូចគ្នា​នេះផង​ដែរ ប្រសិនបើអ្នក​ចង់ឲ្យ​មានសុដន់ធំ​មូលក្លំតឹងណែន​មិនធ្លាក់យារនៅ​ក្នុងជីវិត​របស់អ្នក សូម​កុំភ្លេច​ទៅពិតមើល​ទំហំ​អាវទ្រនាប់​ឲ្យត្រឹមត្រូវ​តាម​ទំហំសុដន់​ឲ្យបាន​ទៀងទាត់, បង្កើនស្បៀង​អារហារជាតិខ្លាញ់, ញុំាទឹកឲ្យ​បានច្រើន និង​បរិភោគផ្លែឈើ​ស្រស់ និងបន្លែឲ្យ​បានច្រើន​រឹតតែប្រសើរ៕
ដោយ៖ Brugn
 
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្តជួយឲ្យសុដន់យារធ្លាក់ ប្រែជាមូលក្លំ​ដូចនារីនៅវ័យ​ក្រមុំ