ចិន​ផ្តល់​សម្ភារៈ​ការិយាល័យ ដល់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន សម្រាប់​សកម្មភាព​មីន​នៅ​កម្ពុជា និង​អាជ្ញាធរ​មីន​កម្ពុជា​

ភ្នំពេញ: ​រដ្ឋាភិបាល​ចិន តាមរយៈ​ស្ថានទូត​ចិន នៅ​កម្ពុជា នឹង​ប្រគល់​សម្ភារៈ​ការិយាល័យ ដល់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន សម្រាប់​សកម្មភាព​មីន នៅ​កម្ពុជា និង​អាជ្ញាធរ​មីន​កម្ពុជា​។ សម្ភារៈ​ទាំងនោះ រួមមាន​៖ កុំ​ព្យួ​ទ័​រ ម៉ាស៊ីនថតរូប ម៉ាស៊ីន​បញ្ចាំង​រូបភាព ម៉ាស៊ីន​ព្រី​ន​ធ័​រ ម៉ាស៊ីន​ស្កេ​ន ម៉ាស៊ីនថតចម្លង​ខ្នាត​ធំ ម៉ូតូ ម៉ាស៊ីន GPS ម៉ាស៊ីន​ព្រី​ន​ធ័​រ​ពណ៌ ប្រដាប់​រាវរក​មីន ប្រដាប់​ដោះមីន និង​សម្ភារៈ​ការពារ​ខ្លួន​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ បង្ហាញថា ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​ទាំងនោះ នឹងធ្វើ​ឡើង នា​ម៉ោង ៣ និង ៣០ នាទី រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងការបរទេស ក្រោម​អធិបតីភាព​រវាង​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី ប៊ូ ជាំ​ង​គូ ( Bu Jianguo ) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​។ ក្នុង​ពិធី​នោះ ក៏មាន​វត្តមាន​របស់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា ព្រមទាំង​លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា CMAC ចូលរួម​ផងដែរ​៕​