នគរបាល​ខណ្ឌចំការមន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន ១០​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់ ប្លន់ និង រំលោភ​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​

កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បានធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ដែល​បាន​បង្ក្រាបបាន​ចំនួន ១០​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព ឆក់ ប្លន់ និង រំលោភ​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ទាំងយប់ និង ថ្ងៃ នាពេល​កន្លងមក​ថ្មីៗ​នេះ ។ ការបង្ហាញ​នេះដែរ​បានធ្វើ​ឡើង​ដោយមាន​ការចូលរួម​អំ​ពី​សំណាក់​លោក​វរសេនីយ៍ទោ អេង សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ និង លោក​វរសេនីយ៍ត្រី ហ៊ាង ថា​រ៉េត អធិការរង​នគរបាល​ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ។

នគរបាល​ខណ្ឌចំការមន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន ១០​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់ ប្លន់ និង រំលោភ​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​

លោក​វរសេនីយ៍ទោ អេង សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ​ក​កំរិតធ្ងន់​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យដឹងថា ដោយ​ទទួលបាន​បទបញ្ជា​ផ្ទាល់​អំពី​សំណាក់​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យកម្លាំង​នគរបាល​ដែល​នៅតាម​បណ្តា​ខណ្ឌ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ដើម្បី​ធ្វើការ​ទប់ស្កាត់ និង បង្ក្រាប​ឱ្យបាន​រាល់​បទល្មើស​ទាំងអស់​ដែល​កើតមានឡើង ។ ស្រប​ពេលដែល​បទល្មើស​ជាច្រើន​បាន​នឹង​កំពុងតែ​កើតមាន​នៅតាម​បណ្តា​ខេត្ត និង រាជធានី​នៅ​ទូរ​ទាំង​ប្រទេស​នោះ និង កំពុង​តែមាន​ការយក​ចិត្ត​ទុកដាក់​ផងដែរ អំពី​សំណាក់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល ក៏ដូចជា​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត​នោះ ។

នគរបាល​ខណ្ឌចំការមន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន ១០​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់ ប្លន់ និង រំលោភ​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​

លោក​ក៏បាន​បន្ត​ទោ​ត​ថា ក្រោយពី​ទទួលបាន​បទបញ្ជា​នេះហើយ កម្លាំង​របស់លោក​ក៏​តែងតែបាន​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ទៅតាម​បណ្តា​ខណ្ឌ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ចុះ​ធ្វើការ​ស្រាវជ្រាវ និង ឈានទៅដល់​ការ​ការទប់ស្កាត់ និង ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ជាច្រើន​នាក់​ផងដែរ ។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី ថ្ងៃទី​២០ ខែធ្នូ កន្លងមកនេះ កម្លាំង​របស់លោក​បាន​ធ្វើការ​ស្រាច​ជ្រាវ និង ឈានទៅដល់​ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ដែល​ប្រើ​ដំបង និង ដុំថ្ម ធ្វើ​សកម្មភាព​វាយ​ប្លន់​ម៉ូតូ​នៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​ពី​ភូមិសាស្ត្រ​ខណ្ឌទួលគោក​បាន​ចំនួន ៨ នាក់​ផងដែរ ។​

នគរបាល​ខណ្ឌចំការមន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន ១០​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់ ប្លន់ និង រំលោភ​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​
​លោក​វរសេនីយ៍ត្រី ហ៊ាង ថា​រ៉េត អធិការរង​នគរបាល​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យដឹងថា ក្នុងថ្ងៃនេះ​ដែរ​នគរបាល​ខណ្ឌចំការមន​បានធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន ១០​នាក់ ដែល​បានធ្វើ​សកម្មភាព​ប្រើប្រាស់​ដុំថ្ម និង​ដំបង​វាយ​ប្លន់​យក​ម៉ូតូ​ចំនួន ៨ នាក់ ករណី​រំលោភ​មិនបាន​សម្រេច​ចំនូ​ន ១ នាក់ និង ឆក់​កាបូប​ចំនួន ១​នាក់ និង ដកហូត​បាន​ម៉ូតូ​ចំនួន ៤ គ្រឿង​ផងដែរ ។ ក្រុម​ជនសង្ស័យ​ទាំង ១០ នាក់ រួមមាន​ទី​១-​ឈ្មោះ សំ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​ព្រូឡាន មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ទី​២-​ឈ្មោះ ព្រាប សៃ​ធូ អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ទី​៣-​ឈ្មោះ ខៀវ ចិន្តា អាយុ ២១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ ២៣០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

នគរបាល​ខណ្ឌចំការមន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន ១០​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់ ប្លន់ និង រំលោភ​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​

ទី​៤-​ឈ្មោះ ហ៊ឹម សុង​លាង អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចិន​ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ទី​៥-​ឈ្មោះ ស៊ឹម ពេជ្រ​មនោ​រម្យ អាយុ ១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៣២Z ផ្លូវ​លេខ​៣២៤ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ទី​៦-​ឈ្មោះ លី គឹម​ស៊ុន អាយុ ១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣C ផ្លូវ​លេខ ២៦១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទទួល​គោក ទី​៧-​ឈ្មោះ ប៊ឹ​ក វាសនា អាយុ ១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ទោ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ និង ទី​៨-​ឈ្មោះ សុខ ពន្លឺ អាយុ ១៧ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៦៥A ផ្លូវ​លេខ ២១០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ពួកគេ​ទាំង ៨ នាក់ ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​ធ្វើ​សកម្មភាព​ប្រើ​ដុំថ្ម និង ដំបងវាយ​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដាC125 ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​មួយគ្រឿងពី​បុរស​ស្ត្រីអ្នក​លាងរថយន្ត ២ នាក់ កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២០ ខែធ្នូ កន្លងមកនេះ ។

នគរបាល​ខណ្ឌចំការមន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន ១០​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់ ប្លន់ និង រំលោភ​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​

ជនសង្ស័យ​ចំនួន ២ នាក់ ទៀត​គឺពាក់ព័ន្ធ​ទៅនឹង​ករណី​រំលោភ​មិនបាន​សម្រេច​ចំនួន ១​នាក់ និង ឆក់​កាបូប​ចំនួន ១​នាក់ ទី​៩-​ឈ្មោះ វីរៈ ជាតិ ហៅ​ចេក អាយុ ១៧ ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​នៅ​កោះ​ពេជ្រ និង ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​កោះ​ពេជ្រ ត្រូវបាន​កម្លាំង​សន្តិសុខ​កោះ​ពេ​ជ្យ​ធ្វើការ​ចាប់ខ្លួន​យកមក​ប្រគល់ឱ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ក្រោយពី​រូបគេ​ប៉ុនប៉ង​រំលោភ​លើ​ស្ត្រី​ជា​កម្មករសំណង់​ជាមួយគ្នា​ម្នាក់ កាលពី​វេ​ល​ម៉ោង ២៣ និង ៣០ នាទី​យប់ ថ្ងៃទី ២១ ខែធ្នូ ម្សិល​ម៉ិ​ញ និង ទី​១០-​ឈ្មោះ សោម សុ​ភ័​ក្រ អាយុ ២៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល​លេខ ២ ផ្លូវលំ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ក្រោយពី​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ស្ពាយ​ពី​ស្ត្រី​ម្នាក់​នៅខាងមុខ​ផ្ទះ​លេខ ២A ផ្លូវ​លេខ ៣៣៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង ៧ និង ១៥ នាទី​ព្រឹក ថ្ងៃទី ២១ ខែធ្នូ​ម្សិលមិញ​នេះ ។​

នគរបាល​ខណ្ឌចំការមន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន ១០​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់ ប្លន់ និង រំលោភ​យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​
​លោក​វរ​សរ​នី​យ៍​ត្រី ហ៊ាង ថា​រ៉េត អធិការរង​នគរបាល​ខណ្ឌចំការមន​បាន​ប្រាប់​បន្តទៀតថា ក្រោយពី​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ និង នគរបាល​ខណ្ឌ​ទួល​គោល បង្ក្រាបបាន​នូវ​ក្រុម​ជនសង្ស័យ​ប្រើ​ដុំថ្ម និង ដំបង​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​ទាំង ៨ នាក់ ពី​ខណ្ឌទួលគោក​ជា​បន្តបន្ទាប់ ព្រមទាំង​ឃាត់​ខ្លន​បាន​នូវ​ជនសង្ស័យ​ចំនួន ២ នាក់ ទៀត​ក្នុងករណី​ប៉ុនប៉ង​រំលោភ​មិនបាន​សម្រេច​ចំនួន ១ នាក់ និង ជនសង្ស័យ​ជា​ចោរឆក់​កាបូប​ចំនួន ១ នាក់ ទៀត​សរុប ចំនួន ១០​នាក់ នោះ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ពួកគេ​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត ៕ (​ប្រភព TV5)