សមត្ថកិច្ច​ស្រុក​កំរៀង និង ភាគី​ថៃ រួមគ្នា​ដោះស្រាយ​ករណី រំលោភ​កម្មករ​ស្រី​

​បាត់ដំបង​៖ ជ​នស​ង្ស​យ័​ម្នាក់​ជា​ជនជាតិ​ថៃ​ដែល​បានធ្វើ​សកម្មភាព​ចាប់​ស្ត្រី​ខ្មែរ​ម្នាក់​រំលោភ​បានសម្រេច​កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ ២០១៥ វេលា​ម៉ោង ១២ ពាក់កណ្តាល​អា​ធ្រា​ត នៅ​ចំណុច​ភូមិ​បាន​ឡែ​ម ឃុំ​ថេបនិមិត​ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ។ បើ​យោងតាម​កំណត់ហេតុ​បាន​បញ្ជាក់ថា មាន​ករណី​រំលោភ​សេពសន្ថវៈ (​បានសម្រេច​) មួយ​កើតឡើង​ក្នុងប្រទេស​ថៃ (​ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​) ហើយដោយ​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ឈ្មោះ ចក់ រ៉ា ភេទ​ស្រី អាយុ ២៥ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ មក​ស្នាក់នៅ​ប្រទេស​ថៃ ភូមិ ឃុំ​ខាងលើ ដែល​ស្ត្រី​រងគ្រោះ​ស្នាក់​ធ្វើជា​កម្មករ ។

សមត្ថកិច្ច​ស្រុក​កំរៀង និង ភាគី​ថៃ រួមគ្នា​ដោះស្រាយ​ករណី រំលោភ​កម្មករ​ស្រី​

បន្ទាប់ពី​បានទទួល​ពា​ក្ស​បណ្តឹង​ពី​ស្ត្រី​រងគ្រោះ សម្ថ​កិច្ច​ស៊ើបអង្កេត​រួច ឈានដល់​ការឃាត់ខ្លួន​ជនជាប់ចោទ​ដោយបាន​សហកា​ក្រុម​ទំនាក់ទំនង​ខាង​ខ្មែរ និង សហកា​ជាមួយ​ភាគី​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ កាលពី​វេលា​ម៉ោង ១៩ និង ២០​នាទី​យប់ នៅ​ចំណុច​ភូមិ​បាន​ឡែ​ម ឃុំ​ថេប​និមិត ស្រុក​ពង​ណាំ​រ៉​ន ប្រទេស​ថៃ ។ ជ​នស​ង្ស​យ័​មានឈ្មោះ មករា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ​កាប់​ឈើ​ង ឃុំ​កាប់​ឈើ​ង ខេត្ត​ចា​ន៉​បូរី ប្រទេស​ថៃ ។ ឃាត់ខ្លួន​បាន និង ប​ញ្ជួ​ន​មក​អធិការ​ដ្ធា​ន ក្រោយពី​សាកសួរ​រួច​ជនជាប់ចោទ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​ជនរងគ្រោះ​មែន ។ សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕ (ប្រភព TV5)

សមត្ថកិច្ច​ស្រុក​កំរៀង និង ភាគី​ថៃ រួមគ្នា​ដោះស្រាយ​ករណី រំលោភ​កម្មករ​ស្រី​