នគរបាល​ខណ្ឌចំការមន បង្ហាញមុខ​ចោរប្លន់ ឆក់​លួច និង​ រំលោភ ១០​នាក់​

ក្នុង​រយៈពេល​ប៉ុ​ន្មា​ន​ថ្ងៃ​កន្លងមកនេះ សកម្មភាព​ចោរឆក់ ប្លន់ នៅក្នុង​ទីក្រុង​ភ្នំពេញ​ហាក់បីដូចជា​មានការ​ក​ម្រើ​ក​យ៉ាងខ្លាំង ហើយ​ជាមួយគ្នានេះ​សមត​កិច្ច ធ្វើការ​បង្ក្រាប់បាន​ជាប​ន្ត​បន្ទាប់​ផងដែរ​។​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៩ នៅ​អធិការដ្ឋាន នគរបាល ខណ្ឌចំការមន បានបង្ហាញ​ក្រុម​ជនសង្ស័យ​ចំនួន​ ១០​នាក់ ពាក់​ព័​ន្ឋ​នឹង​បទល្មើស លួច ឆក់ ប្លន់ និង​រំលោភ យ៉ាងសកម្ម​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

នគរបាល​ខណ្ឌចំការមន បង្ហាញមុខ​ចោរប្លន់ ឆក់​លួច និង​ រំលោភ ១០​នាក់​

​លោក ហ៊ាង ថា​រ៉េត អធិការរង​ទទួល​ផែន ព្រហ្មទណ្ឌ បានបង្ហាញ​មុខ​ក្រុម​ជន បង្ក​ភាពវឹកវរ​ក្នុងសង្គម រួមមាន​មុខសញ្ញា​ចោរលួច ឆក់ ប្លន់ និង​ចាប់រំលោភ ដែល​នគរ បាល​ខណ្ឌចំការមន បាន​បង្ក្រាប និង​ឃាត់ខ្លួន​កាលពីពេល​ថ្មីៗ​ កន្លងមកនេះ ។​ក្នុងនោះ ក្រុមជនសង្ស័យ​ប្លន់​ម៉ូតូ ដោយ​ប្រើ​ដំបង​ឈើ​ជ្រុង និង​ដុំថ្ម មាន​ចំនួន ៨​នាក់ និង​ឆក់ ម្នាក់​ព្រមទាំងរំលោភ​ម្នាក់ ។​

នគរបាល​ខណ្ឌចំការមន បង្ហាញមុខ​ចោរប្លន់ ឆក់​លួច និង​ រំលោភ ១០​នាក់​

​ក្រុម​ជនសង្ស័យ​ទាំងនេះ សរុប​មាន​ចំនួន ១០​ នាក់ ជាមួយនិង​ម៉ូតូ​ចំនួន ៤ ​គ្រឿង ដែល​មាន​វត្ថុតាង ដំបង​ឈើ​ជ្រុង ១ ​ដើម ដុំឥដ្ឋ ១​ ដុំ ត្រូវ​នគរបាល ខណ្ឌចំការមន យកមក​បង្ហាញ​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន នា​ព្រឹក​មិញ​នេះ ៕ ​សុថា​ត់​

នគរបាល​ខណ្ឌចំការមន បង្ហាញមុខ​ចោរប្លន់ ឆក់​លួច និង​ រំលោភ ១០​នាក់​