នារី​​កែ​ភេទ​ជា​​ប្រុស​​ មាន​​ផ្ទៃ​​ពោះ​ជា​មួយ​សង្សារ​​ដែល​ជា​​ប្រុស​​កែ​ភេទ​ជា​​​ស្រី​


នារី​​កែ​ភេទ​ជា​​ប្រុស​​ មាន​​ផ្ទៃ​​ពោះ​ជា​មួយ​សង្សារ​​ដែល​ជា​​ប្រុស​​កែ​ភេទ​ជា​​​ស្រី​

ជា​​​ភាព​កម្រ​​មួយ​ ដែល​មនុស្ស​គ្រប់​គ្នា​សឹង​មិន​ជឿ​ថា​ ដែល​គូ​ស្នេហ៍​​​កែ​ភេទ​មួយ​គូ​ មាន​​​ផ្ទៃ​ពោះ​ជា​មួយ​គ្នា​។

 

នារី​​កែ​ភេទ​ជា​​ប្រុស​​ មាន​​ផ្ទៃ​​ពោះ​ជា​មួយ​សង្សារ​​ដែល​ជា​​ប្រុស​​កែ​ភេទ​ជា​​​ស្រី​

 
លោក Fernando Machado (ស្ដាំ) ដែលមាន​ភេទ​កំណើត​ជា​ស្រី កំពុង​មាន​ផ្ទៃពោះ ជាមួយនាង Diane (ឆ្វេង) ដែល​មាន​ភេទ​កំណើត​ជា​ប្រុស

 
 

តាម​ប្រភព​ពត៌មាន Mirror លោក​ Fernando Machado មក​ពី​វេណេហ្ស៊ុយអេឡា បាន​​​កែ​​ភេទ​ពី​ស្រី​មក​​មនុស្ស​ប្រុស​ គឺ​​មាន​​​ផ្ទៃ​ពោះ​ជា​មួយ​ ដៃ​គូ​របស់​ខ្លួន​គឺ ​អ្នក​នាង Diane Rodriguez ជន​ជាតិ​​ អេក្វាឌ័រ ​វ័យ​​៣៣​ឆ្នាំ ​​ជា​​​​អ្នក​កែ​ភេទ​មក​ជា​មនុស្ស​ស្រី ។ ​
 

ក្ដី​ស្រមៃ​របស់​ពួក​គេ​បាន​ក្លាយ​ជា​ការ​ពិត​ បន្ទាប់​ពីបាន​សាង​ស្នេហ៍​ជួប​គ្នា​តាម​រយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម​​​។ ពេល​នេះ លោក Fernando មាន​​កំពុង​ពរ​ពោះ​បី​ខែ​ហើយ។ បន្ទាប់​ពី​មាន​ទម្ងន់​ ពួក​​គេ​បាន​ផ្លាស់​ទៅ​រស់​ក្នុង​ប្រទេស អេក្វាឌ័រ​ជា​មួយ​គ្នា។
 

​Fernando ​ធ្លាប់​បាន​និយាយ​ថា គាត់​​មាន​អារម្មណ៍​មិន​ល្អ​ទេ​ពេល​នៅ​ជា​មនុស្ស​ស្រី​ ដូច​នេះ​គាត់​ក៏សម្រេច​ចិត្ត​​ក្លាយ​ជា​មនុស្ស​ប្ដូរ​ភេទ ដោយ​មាន​​​អ្នក​ការ​គាំ​ទ្រ​​ការ​សម្រេច​ចិត្ត​របស់​គាត់​ផង​ដែរ។
 

ចំណែក​ Diane បាន​និយាយ​ថា៖ ” វា​ជា​ក្ដី​ស្រមៃ​របស់​ពួក​យើង​ទាំង​ពីរ គ្មាន​អ្វី​អាច​បញ្ឈប់​ពួក​យើង​បាន​ទេ។ ពួក​យើង​រស់​​នៅ​ជា​មនុស្ស​ប្រុស និង​ស្រី​​ ហើយ​ដំណើរ​ការ​ប្ដូរ​ភេទ​នេះ​ជា​​​​​ភាព​ស្មុគ​ស្មាញ​មួយ​យើង​ទាំង​ពីរ”៕

 

នារី​​កែ​ភេទ​ជា​​ប្រុស​​ មាន​​ផ្ទៃ​​ពោះ​ជា​មួយ​សង្សារ​​ដែល​ជា​​ប្រុស​​កែ​ភេទ​ជា​​​ស្រី​

 
នារី​​កែ​ភេទ​ជា​​ប្រុស​​ មាន​​ផ្ទៃ​​ពោះ​ជា​មួយ​សង្សារ​​ដែល​ជា​​ប្រុស​​កែ​ភេទ​ជា​​​ស្រី​

 
នារី​​កែ​ភេទ​ជា​​ប្រុស​​ មាន​​ផ្ទៃ​​ពោះ​ជា​មួយ​សង្សារ​​ដែល​ជា​​ប្រុស​​កែ​ភេទ​ជា​​​ស្រី​

 
 

ចុចអាន៖ បុរស​ម្នាក់​លុតជង្គង់​ស្នើ​​សុំ​​មិត្ត​ប្រុស​រៀបការ​លើ​​​រថភ្លើង ​ផ្អើល​អស់​អ្នក​ដំណើរ

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ lollipop​​​​​