ទាំង​ម៉ូតូ-ឡាន​ កំពុង​សម្រុក​ទៅ​ធ្វើ​ផ្លាក​លេខ

ទាំង​ម៉ូតូ-ឡាន​ កំពុង​សម្រុក​ទៅ​ធ្វើ​ផ្លាក​លេខ

កាន់​តែ​ខិត​ជិត​មក​ដល់​នៃ​ការ​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី ម្ចាស់​យាន​ជំនិះ​ទាំង​ឡាន-ម៉ូតូ កំពុង​សម្រុក​ទៅ​ធ្វើ​ផ្លាក​លេខ។

 

 ទាំង​ម៉ូតូ-ឡាន​ កំពុង​សម្រុក​ទៅ​ធ្វើ​ផ្លាក​លេខ

 

លោក ព្រាប ចាន់​វិបុល ប្រធាន​នាយកដ្ឋាន​​ដឹក​ជញ្ជូន​ផ្លូវ​គោក បាន​ឲ្យ​ Sabay ដឹង​ថា ប៉ុន្មាន​ថ្ងៃ​នេះ​ម្ចាស់​យាន​ជំនិះ​កំពុង​សម្រុក​មក​ធ្វើ​ផ្លាក​លេខ ដែល​កើន​ពីរ​ដង​នៃ​ថ្ងៃ​ធ្វើ​ធម្មតា។

 

ជាមធ្យម​១​ខែ គឺ​មាន​ឡាន​មក​ធ្វើ​ផ្លាក​លេខ​ចំនួន​ ៤ ពាន់​គ្រឿង ឯ​ម៉ូតូ​មាន​ចំនួន​ ៣ ម៉ឺន​គ្រឿង។ តួលេខ​នេះ លោក ព្រាប ចាន់​វិបុល​ ប្រាប់​ឲ្យ​ដឹង។

 

ដើម​ចម​ដែល​សាធារណជន​សម្រុក​មក​ធ្វើ​ផ្លាក​លេខ​ខុស​ប្រក្រតី​ ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​ នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បញ្ជាក់​ថា៖

 

ទី ១. ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​កាន់​តែ​​ខិត​ជិត​មក​ដល់ ហើយ​ពួកគេ​បារម្ភ​រឿង​ផាក​ពិន័យ
ទី ២. ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់

 

ចំពោះ​នីតិ​វិធី​នៃ​ការ​ទៅ​ធ្វើ​ផ្លាក​លេខ​ លោក​ វិបុល ប្រាប់​ថា ម្ចាស់​យាន​ជំនិះ​ត្រូវ​កាន់​ឯកសារ​ឲ្យ​បាន​គ្រប់​គ្រាន់​ហើយ​ទៅ​ធ្វើ​នៅ​មន្ទីរ​សាធារណការ ដោយ​ឯកសារ​ទាំង​នោះ​ត្រូវ​មាន

 

ចំពោះ​ឡាន​៖ ឈៀក, ពន្ធ​នាំ​ចូល, អត្តសញ្ញាណប័ណ្ណ និង វិក្កយបត្រ​ទិញ​-លក់​ពី​ហាង​ឬ​ម្ចាស់​ដើម។
ចំពោះ​ម៉ូតូ៖ ពន្ធ​នាំ​ចូល, អត្តសញ្ញាណប័ណ្ណ និង វិក្កយបត្រ​ទិញ​-លក់​ពី​ហាង​ឬ​ម្ចាស់​ដើម។

 

ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​គោក លោក ព្រាប ចាន់​វិបុល បាន​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​​​រថយន្ដ​មាន​ចំនួន ៤៨ ម៉ឺន និង ម៉ូតូ​មាន​សរុប​ចំនួន​ ២ លាន ៤ សែន​ គ្រឿង។

 

 

សូមចុចអាន៖ អត់​​ដឹង​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​​កន្លែង​ណា អាន​អត្ថបទ​នេះ​ទៅ!​

សូមចុចអាន៖ កាមេរ៉ា​តាម​ដាន​បទ​ល្មើស​បំពាក់​តាម​ភ្លើង​ស្ដុប​ផ្ដើម​ដំណើរ​ការ​ហើយ​នៅ​ថ្ងៃ​នេះ

សូមចុចអាន៖ សមត្ថកិច្ច​ស្នើ​ឲ្យ​អ្នក​បើកបរ​យានជំនិះ​ដាក់​ឯកសារ​ជាប់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់

 

 

ទាំង​ម៉ូតូ-ឡាន​ កំពុង​សម្រុក​ទៅ​ធ្វើ​ផ្លាក​លេខ

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា