យុវវ័យកម្ពុជា ជាង១២ភាគរយ បានប្រឡូក ក្នុងការ រួមភេទ និងមានផ្ទៃពោះ មិនទាន់ គ្រប់អាយុ

ភ្នំពេញ៖ តាមការស្រាវជ្រាវរបស់ អង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹង សុខភាពផ្លូវភេទ និងការបន្តពូជបានបង្ហាញឲ្យដឹងថា មានយុវវ័យកម្ពុជា ជាង១២ភាគរយ បានប្រឡូកក្នុងការរួមភេទ និងមានផ្ទៃពោះ ពោលគឺ ចាប់ពី អាយុ១៥ទៅ១៩ឆ្នាំ ពិសេសនៅតាមជនបទដាច់ស្រយ៉ាល។

លោក ស្រី ជី នាយិការប្រតិបត្តិអង្គការ ខ្មែរបំរើសុខភាពប្រជាជន ហៅកាត់ PSK  បានឲ្យដឹងនៅក្នុង សន្និសីទកាសែតមួយស្តីពី «ទិវាពន្យាកំណើតពិភពលោក» ដែលបានធ្វើកាលពីល្ងាច ថ្ងៃទី២២ ខែធ្នូនេះ ថា ក្នុងចំណោមស្រ្តីក្មេងៗកម្ពុជាមានអាយុចាប់ពី ១៥ទៅ១៩ឆ្នាំ មាន១២ភាគរយ បានចាប់ផ្តើមប្រឡូក ក្នុងការរួមភេទហើយមានផ្ទៃពោះ ក្នុងនោះ ៧ភាគរយ បានក្លាយជាម្តាយគេ ហើយ ៥ភាគរយទៀតកំពុងតែ មានផ្ទៃពោះកូនទី១របស់គេ។

លោកស្រីថា បញ្ហាទាំងនេះកើតឡើង ដោយសារតែកង្វះចំណេះដឹងផ្នែក សុខភាពផ្លូវភេទ និងសុខភាពបន្តពូជន៍ ពិសេស កង្វះព័ត៌មាន ស្តីពីការពន្យាកំណើត ដែលភាគច្រើនស្រ្តីវ័យក្មេងៗ នៅតាមបណ្តារខេត្តមួយចំនួន ដែលនៅឆ្ងាយដាច់ស្រយ៉ាល ដូចជា៖ ខេត្តមណ្ឌលគីរី រតនៈគិរី គឺមានអាត្រាស្រី្តវ័យក្មេងៗ មានផ្ទៃពោះឡើងខ្ពស់រហូតដល់ទៅ ៣៥ភាគរយ នៅខេត្ត ស្ទឹងត្រែង ព្រះវិហារ មាន២៥ភាគរយ ក្រចេះ២០ភាគរយ ។ ការមានផ្ទៃពោះនៅ វ័យក្មេងៗពេក ក៏វាមិនអំណោយផលល្អ ដល់មានបញ្ហាសុខភាពទាំងម្តាយ ក៏ដូចជាទារកដែរ។

យ៉ាងណាលោកស្រីថា មនុស្សគ្រប់រូប ពិសេស យុវវ័យ ត្រូវតែមានចំណេះដឹង និងព័ត៌មានលើបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជន៍ ក៏ដូចជាត្រូវកំណត់នូវ ផែនការជីវិតខ្លួនឯង មុននឹងសម្រេចចិត្តថាត្រូវមានកូន ហើយក៏ត្រូវតែយល់ដឹងឲ្យ បានច្បាស់អំពីការពន្យាកំណើត ផងដែរ ដោយសារបច្ចុប្បន្ននេះ ការពន្យាលកំណើតតាមបែបវិទ្យាសាស្រ្តមានការរីកចំរើន និងមានប្រសិទ្ធភាពំផុត។

សូមបញ្ជាក់ថា ស្រ្តីដែលបានរៀបការរួចចាប់ពីអាយុ១៥ទៅ៤៩ឆ្នាំ មានជាង១២ភាគរយ ដែលមិនបានទទួលផែនការ និងមធ្យោបាយពន្យាកំណើត  ក្នុង៥ភាគរយចង់ពន្យាកំណើត ឲ្យឆ្ងាយបន្តិចពោល គឺ៤ទៅ៥ឆ្នាំ មានកូន១និង៧ភាគរយទៀត បានកម្រិតចំនួនកូនរបស់ខ្លួន បានច្បាស់លាស់ត្រឹមត្រូវ គឺត្រឹមតែ ២ទៅ៣នាក់ ប៉ុណ្ណោះ៕

យុវវ័យកម្ពុជា ជាង១២ភាគរយ បានប្រឡូក ក្នុងការ រួមភេទ និងមានផ្ទៃពោះ មិនទាន់ គ្រប់អាយុ

យុវវ័យកម្ពុជា ជាង១២ភាគរយ បានប្រឡូក ក្នុងការ រួមភេទ និងមានផ្ទៃពោះ មិនទាន់ គ្រប់អាយុ