អ្នកនំាពាក្យ៖ លោក សម រង្ស៊ី ជាអ្នកមិនគោរព សន្យារបស់ខ្លួន ញឹកញយដើម្បី គេងចំណេញ នយោបាយ

ភ្នំពេញ៖ បន្ទាប់ពី លោក សម រង្ស៊ី អំពាវនាវឲ្យខ្មែរ គ្រប់ភាគីស្រឡាញ់គ្នា តាមស្មារតីគោរព គ្នាទៅវិញទៅមក  កុំជេរប្រមាថ លាបពណ៌ ដាក់បណ្តាសារគ្នា អ្នកនំាពាក្យ គណបក្សប្រជាជនក ម្ពុជា បានមានប្រសាសន៍ថា ប្រសិន បើគណបក្សប្រឆាំង អនុវត្តបានដូចអ្វីដែលបាន លើកឡើង នោះជាការល្អ  ប៉ុន្តែនៅពេលកន្លងមក មេបក្សប្រឆាំង មិនដែលបានអនុវត្តដូចអ្វី ដែលខ្លួនបានលើកឡើងនោះទេ។

មានប្រសាសន៍ក្នុងការផ្តល់បទសម្ភាសន៍តាមទូរស័ព្ទ ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នា រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ លោក សុខ ឥសាន្ត បាន បញ្ជាក់ថា«គ្មានអ្នកណាវាយប្រហារ  លាបពណ៌ គឺមានតែពួកគាត់ ហ្នឹង ឯងជាអ្នកវាយប្រហារ និងលាបពណ៌  អីចឹងខ្ញុំយល់ ថា ឯកឧត្តម សម រង្ស៊ី ជាបក្សប្រឆាំង ដូច្នេះ គាត់និយាយ អ្វីច្រើន តែផ្ទុយ  ដើម្បីយកប្រៀបចំណេញផ្នែកនយោបាយ ដូចសណ្តានចិត្តគាត់នោះទេ តាមពិតគាត់ នោះទេ។

ឥឡូវសូមចងចាំមិនយូមិនឆាប់ទេ ការវាយប្រហារនឹងកើតមានឡើងទៀត  ព្រោះថា សម្តីឯកឧត្តម សម រង្ស៊ី មិនមែន ជាម្តងនោះទេ គឺរាប់រយដងមកហើយ តែគាត់អនុវត្តមិនបាន ។  ដូចជាកិច្ចព្រមព្រៀង រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ កក្តដា  ឆ្នាំ២០១៤មិនទាន់ចប់ផងស្រួលផង គាត់ វាយប្រហារពីក្រោយតែម្តង»។

លោក សុខ ឥសាន្ត លើកឡើងទៀតថា ការវាយប្រហារពីសំណាក់លោក សម រង្ស៊ី ទៅលើករាជរដ្ឋាភិបាល សុទ្ធតែបញ្ហាធំៗ ដូចជា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ   រាជរដ្ឋាភិបាលចុះហត្ថលេខា ជាមួយវៀតណាម រំលាយព្រំដែន ចោទប្រកាន់ប្រមុខរាជរដ្ឋាភិបាលជារជនផ្តាច់ការ  ដែលជាបញ្ហាដុតកំហឹង ឲ្យប្រជាពលរដ្ឋដុតកំហឹងមកលើរាជរដ្ឋាភិបាល។

ជាមួយគ្នានោះដែរលោកក៏បានអះអាងថា កន្លងមក លោកសម រង្ស៊ី មិនដែលគោរពពាក្យសំដីរបស់ខ្លួនដូចអ្វី ដែល លើកឡើងនោះទេ គឺគាត់ភូកុហក ទំាងសកម្មជនរបស់គាត់ ថែមទៀត ។

លោកថា “គាត់កុហកទំាងពីររាក់រហូតដល់ជ្រៅ យើង មើលគាត់ថាមិនចូលសភា  ហើយបើចូលអន់ដូចអាច៍គោ ឥឡូវ គាត់ចូលមិនឥឡូវហ្នឹង ។  ជាក់ស្តែងការវាយអ្នកតំណាង រាស្ត្ររបស់ខ្លួនពីររូប ថាទាល់តែចាប់ អ្នកវាយ អ្នកតំណាងរាស្ត្រទើបតំណាងរាស្ត្រទំាងអស់ចូល ប្រជុំសភា  តែទីបំផុតគាត់ចូល តើយើងជឿគាត់ឬទេ”៕

អ្នកនំាពាក្យ៖ លោក សម រង្ស៊ី ជាអ្នកមិនគោរព សន្យារបស់ខ្លួន ញឹកញយដើម្បី គេងចំណេញ នយោបាយ