ព្រឹទ្ធសភានឹង បើកកិច្ចប្រជុំ ពិភាក្សាលើ របៀបវារៈ៣ នៅថ្ងៃស្អែក

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានប្រកាសថា គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ពិភាក្សាលើរបៀបវារៈ ចំនួន៣សំខាន់ៗនៅព្រឹកថ្ងៃទី ២៤ ធ្នូ ក្រោមអធិបតីភាព សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ។

យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅមុននេះបន្តិច បានឲ្យដឹងថា របៀបវារៈសំខាន់ៗចំនួន៣ នោះរួមមាន៖១.ពិនិត្យ និងសម្រេចលើ សំណើរបស់ គណៈកម្មការទី៩នៃព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ស្ដីពីការ បង្កើតអង្គការពាណិជ្ជកម្ម ពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្ដីពី សម្រួលពាណិជ្ជកម្ម ទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀង ម៉ារ៉ាកេស ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៣ ។  ២.ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មការទី៣នៃព្រឹទ្ធសភាសុំដាក់សេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន ទៅក្នុង របៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣ និងទី៣ .កំណត់របៀបវារៈនិងកាលបរិច្ឆេទ ប្រជុំវិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៣៕

ព្រឹទ្ធសភានឹង បើកកិច្ចប្រជុំ ពិភាក្សាលើ របៀបវារៈ៣ នៅថ្ងៃស្អែក