លោកស្រី គឹម សេដ្ឋានី ប្រគល់សញ្ញាប័ត្រ នឹងការសំដែង ពិសេសប្រចាំ ឆ្នាំ២០១៥ របស់សាលា អន្តរជាតិទ្រូ វិហ្សិនកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ សាលាអន្តរជាតិ ទ្រូវិហ្សិនកម្ពុជា រៀបចំពិធីប្រគល់សញ្ញាប័ត្រ នឹងការសំដែង ពិសេសប្រចាំឆ្នាំ ២០១៥ ដល់សិស្សានុសិស្ស ៦៦នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់ កម្រិត ថ្នាក់៥ ។ ដោយពិធីនេះស្ថិតក្រោម អធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន នឹង កីឡា នឹងលោកស្រី Sarah Self នាយកសាលាអន្តរជាតិ ទ្រូវិហ្សិនកម្ពុជា ព្រមទាំងមានការអញ្ចើញចូលរួម ពីសំណាក់លោកគ្រូ អ្នកគ្រូ នឹងមាតាបិតា អាណាព្យាបាល សិស្សានុសិស្សជាច្រើននាក់ផងដែរ ។

លោកស្រី Sarah Self បានថ្លែងទៅកាន់អាណាព្យាបាល សិស្សទាំងអស់ថា សាលារបស់អន្តរជាតិទ្រូវិហ្សិនកម្ពុជា នឹងខិតខំប្រឹងប្រែងបណ្តុះបណ្តាល សិស្សទាំងអស់អោយក្លាយទៅជា កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ នឹងក្លាយ ជាទំពាំងស្នងឬស្សី ដ៏រឹងមាំ ហើយលោកស្រីបញ្ជាក់ថា សិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សាចេញ ពីសាលា អន្តរជាតិទ្រូវិហ្សិនកម្ពុជា នឹងមានចំណេះដឹងជ្រៅជ្រះ មានសមត្ថភាពបំពេញការងារ គ្រប់យ៉ាងបាន ។

ឆ្លៀតឱកាសខាងលើនេះលោកស្រី គឹម សេដ្ឋានី បានកោតសរសើរដល់សាលាអន្តរជាតិ ទ្រូវិហ្សិនកម្ពុជា នឹង លោកគ្រូអ្នកគ្រូ ដែលបានបណ្តុះបណ្តាលកុមារា កុមារីជាសិស្សានុសិស្សអោយ មានភាពខ្លាហានម៉ឺនមាត់ វៃឆ្លាត ។ លោកជំទាវក៏បានផ្តាំផ្ញើអោយសិស្សានុសិស្ស ទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងសិក្សា ក្រេបជញ្ជក់យក ចំណេះដឹង អោយបានច្រើន ពីលោកគ្រូអ្នកគ្រូ ដើម្បីត្រៀមប្រកួតប្រជែង ចំណេះដឹងថ្នាក់អាស៊ាននៅថ្ងៃខាងមុខ ។ ក្នុងឱកាសនោះលោកជំទាវបានជំរុញ អោយលោកគ្រូ អ្នកគ្រូ ត្រូវបង្ហាត់បង្រៀនសិស្សទាំងអស់ អោយចេះ និយាយភាសាខ្មែរអោយច្បាស់ជាង ភាសាបរទេសផ្សេងៗ ព្រោះភាសាខ្មែរជាភាសាដើម របស់ប្រទេសកម្ពុជា យើង ដូច្នេះកូនខ្មែរទាំងអស់ត្រូវចេះនិយាយ នឹងយល់ដឹងច្បាស់ទើបជាការប្រសើរ ។ លើកឡើងក្នុង អង្គពិធី លោកស្រី សរសើរដល់សាលាអន្តរជាតិទ្រូវិហ្សិនកម្ពុជាដែលបានបង្រៀន អោយសិស្សតាំងថ្នាក់មត្តេយ្យ ចេះនិយាយ ភាសាខ្មែរបានយ៉ាងល្អ ដោយសារសាលាឯកជនមួយចំនួនគឺផ្តោតសំខាន់លើភាសាបរទេស៕