ក្មេងស្រីអាយុ ១០ឆ្នាំ មានការចងចាំ ខ្ពស់ អាចផ្តួលគូប្រកួត ដណ្តើមយក ជើងឯក «Master of Memory»

ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីអាយុ ១០ឆ្នាំ ដែលមានការចងចាំខ្ពស់ម្នាក់ ឈ្មោះថា Yan Jiashuo មកពីទីក្រុង Jinan ប្រទេសចិន  បានចូលរួមប្រកួត ក្នុងកម្មវិធី ប្រកួតសមត្ថភាពបញ្ញាពិភពលោក «World Mental Capacity Tournament» លើកទី២៤ ក្នុងទីក្រុង Chengdu ហើយបានផ្តួលគូប្រកួត ដណ្តើមយកជើងឯក «Master of Memory» ទៀតផង។

ក្មេងស្រីអាយុ ១០ឆ្នាំ មានការចងចាំ ខ្ពស់ អាចផ្តួលគូប្រកួត ដណ្តើមយក ជើងឯក «Master of Memory»
ក្មេងស្រី Yan Jiashuo 

ប្រភពដដែល បានឲ្យដឹងទៀតថា ក្មេងស្រី Yan Jiashuo មានសមត្ថភាព អាចចងចាំ លំដាប់លេខ ចំនួន ១០៨០ លេខ និង លំដាប់នៃសន្លឹកបៀរ ចំនួន ៦៤៦ សន្លឹក ក្នុងរយៈពេល ត្រឹមតែ ១ម៉ោងប៉ុណ្ណោះ។

ក្មេងស្រីអាយុ ១០ឆ្នាំ មានការចងចាំ ខ្ពស់ អាចផ្តួលគូប្រកួត ដណ្តើមយក ជើងឯក «Master of Memory»
ក្មេងស្រីអាយុ ១០ឆ្នាំ មានការចងចាំ ខ្ពស់ អាចផ្តួលគូប្រកួត ដណ្តើមយក ជើងឯក «Master of Memory»

គួរបញ្ជាក់ផងដែរថា នាង Yan ទទួលបានពិន្ទុ រហូតដល់ទៅ ជាង ៣០០០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ការប្រកួតចំនួន ១០លើក ដោយផ្តួលគូប្រកួត ដែលមានវ័យចំណាស់ ជាងនាង ជាច្រើននាក់ ខណៈពិន្ទុដែលនាងទទួលបាន អាចជាប់ជាកំណត់ត្រា ទៀតផង។

យ៉ាងណាមិញ សមត្ថភាពដ៏អស្ចារ្យនេះ ធ្វើឲ្យនាង ទទួលបានមេដាយប្រាក់ ក្នុងការប្រកួត សម្រាប់កុមារ និងមេដាយសំរិទ្ធ ក្នុងការប្រកួត សន្លឹកបៀរ រួមទាំងជើងឯក «Master of Memory» នេះ ទៀតផង៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត