​ត្រូវ​តាមដាន ការ​ធាក់​របស់​កូន​

​ត្រូវ​តាមដាន ការ​ធាក់​របស់​កូន​

​ដើម្បី​បន្ថែម​អា​ម្មណ៍​សុវត្ថិភាព គ្រូពេទ្យ​ជាច្រើន​បាន​ណែនាំ​ថា ក្រោយ​ពី​គភ៌​អាយុ​បាន ២៨ សប្តាហ៍ អ្នក​គួរតែ​តាមដាន ការ​ធ្វើ​ចលនា​របស់​កូន ឲ្យបាន​យ៉ាងហោច​ណាស់​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។ មាន​មធ្យោបាយ​ជា​ច្រើន​ខុសៗ​គ្នា ដើម្បី​រាប់ការ​ធាក់​របស់​កូន ដូច្នេះ ចូរ​ពិគ្រោះ​រឿង​នេះ​ជាមួយ​គ្រូពេទ្យ​ទៅ​ថា​តើ គួរ​ជ្រើសរើស​វិធី​ណា​។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ដែល​គេ​ធ្វើ​ជា​ញឹកញាប់ ៖ ចូរ​ជ្រើសរើស​ពេលវេលា​ណាមួយ នៅ​ពេល​កូន​ទំនងជា​មាន​សកម្មភាព​។ អ្វី​ដែល​ល្អ​នោះ គឺ​អ្នក​នឹងត្រូវ​រាប់​ចំនួន​ដង ឲ្យ​ដូចៗ​គ្នា​រាល់ថ្ងៃ​។ ចូរ​អង្គុយ​ឲ្យ​ស្ងាត់ស្ងៀម ឬ​គេង​នៅ​ចំហៀង ទើប​មិន​បែក​អារម្មណ៍​។ ការ​ធាក់ ការ​កន្ត្រាក់ និង​ចលនា​រាងកាយ​ទាំងអស់ គឺជា​រឿង​ដែល​ត្រូវតែ​រាប់​ទាំង​អស់​។ អ្នក​គួរតែមាន​អារម្មណ៍​ថា យ៉ាងហោចណាស់​ក៏​មាន​ចលនា ១០ ដែរ​ក្នុង​រយៈពេល ២ ម៉ោង​។ មិនបាច់​បារម្ភ​ទេ វា​ប្រហែលជា​មិន​ចំណាយពេល​យូរ​បែបនេះ​ទេ​។ ពេលខ្លះ អ្នក​នឹង​មាន​អារម្មណ៍​កូន​ធាក់ ១០ ជើង​ផង​ក្នុង​រយៈពេល មួយ​នាទី​ដំបូង​។​) បើសិន​ជា​អ្នក​មិន​មាន​អារម្មណ៍​ដឹង​ចលនា ១០ ដង​ក្នុង​រយៈពេល​ពីរ​ម៉ោង​ទេ ចូរ​ឈប់​រាប់​វា​ទៀត​ទៅ ហើយ​ទូរស័ព្ទ​ប្រាប់​ឆ្មប ឬ​គ្រូពេទ្យ​ភ្លាម​។

​តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី បើសិន​ជា​ខ្ញុំ​គិតថា ចលនា​របស់​កូន​ខ្ញុំ​យឺត​ជាង​មុន ឬ​ផ្លាស់ប្តូរ​?
​ចូរ​ប្រាប់​គ្រូពេទ្យ​ឲ្យបាន​ដឹងភ្លាម បើសិន​ជា​អ្នក​សម្គាល់​ឃើញ ចលនា​របស់​កូន​ថយចុះ​។ ការថយចុះ​បែបនេះ អាច​ជា​សញ្ញា​នៃ​បញ្ហា​ណាមួយ ហើយ​អ្នក​នឹង​ត្រូវតែ​ធ្វើតេស្ត Nonstress ឬ Biophysical Profile ដើម្បី​ពិនិត្យ​កូន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។