ផលិតផល “​គ្មាន​ជាតិ​ស្ករ Sugar-Free” ពិតជា​មាន​សុវត្ថិភាព ចំពោះ​ធ្មេញ​មែន​ទេ​?

ផលិតផល “​គ្មាន​ជាតិ​ស្ករ Sugar-Free” ពិតជា​មាន​សុវត្ថិភាព ចំពោះ​ធ្មេញ​មែន​ទេ​?

​ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ (sugar free drinks) ក៏​មាន​ផល​ប៉ះ​អាក្រក់ ចំពោះ​សុខភាព​មាត់​ធ្មេញ​ដែរ​។ មនុស្ស​គ្រប់​គ្នា​ចង់​គេចចេញ​ពី ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ ពី​ព្រោះ​ខ្លាច​ខូច​ធ្មេញ ដោយ​ផឹក​តែ​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ​ប៉ុណ្ណោះ ប៉ុន្តែ ពួកគេ​កំពុងតែ​គិត​ខុស​ហើយ​។ ទន្តពេទ្យ​ជាច្រើន​បាន​ព្រមាន​ថា ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ ក៏​ធ្វើឲ្យ​ធ្មេញ​ពុកបាន​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា ភេសជ្ជៈ​ភាគច្រើន មាន​ដាក់​ជាតិ​អាស៊ីត ដែល​វា​អាច​កម្ទេច​ធ្មេញ​របស់​អ្នក ទោះបីជា​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ក៏ដោយ​។ វត្តមាន​នៃ​សារធាតុ​គីមី និង​អាស៊ីត នៅក្នុង​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ងាយ​នឹង​ធ្វើឲ្យ​ធ្មេញ​អ្នក​មាន​បញ្ហា​ណា​ស់​។ យ៉ាងណាមិញ ដើម្បី​ការពារ​ធ្មេញ​របស់​អ្នក គឺមាន​តែ​ចៀសវាង ឬ​ទទួលទាន​ភេសជ្ជៈ​ទាំងនោះ ដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ច្រើន​ណាស កំពុងតែ​ញ៉ាំ​ភេសជ្ជៈ​នានា ជា​រៀងរាល់ថ្ងៃ ដើម្បី​ជំនួស​ឲ្យ​ជាតិ​ទឹក ដែល​គេ​ត្រូវការ ហើយ​វា​គឺ​ជា​ទង្វើ​ខុសឆ្គង​មួយ ដែល​អ្នក​មិន​បាន​ចាប់អារម្មណ៍​។ ភេសជ្ជៈ​ទាំងអស់ មិន​អាច​ជំនួស​ជាតិ​ទឹក ដែល​អ្នក​ត្រូវ​ផឹក​រាល់​ថ្ងៃ​នោះ​ទេ​។ ក្រៅ​ពី​បញ្ហា​សុខភាព​ដ៏ទៃទៀត ដូចជា ជំងឺ​បេះដូង ជំងឺលើសឈាម ជំងឺ​ទឹកនោម​ផ្អែម ... ភេសជ្ជៈ​ទាំងនោះ នឹង​ធ្វើឲ្យ​ធ្មេញរបស់​អ្នកខូច​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។