គ្រា​ប់ KM82 ទ​ម្ងន់​ជិ​ត ២៣០គី​ឡូ​ក្រា​ម​ត្រូ​វ​បា​ន CMAC ប្រ​មូ​ល​យ​ក​រ​ក្សា​ទុ​ក

កណ្តាល ៖ កាល​ពី​វេ​លា​ម៉ោ​ង​ប្រ​មា​ណ ១០​និ​ង​០​០​នា​ទី​ ព្រឹ​ក​ថ្ងៃ​ទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ​អា​ជ្ញា​ធ​រ​ជំ​នា​ញ​ ផ្នែ​ក​អា​វុធ​ជា​តិ​ផ្ទុះ​ខេត្ត​ក​ណ្តា​ល បាន​ស​ហ​កា​រ​ជា​មួ​យ CMAC ចុះ​យ​ក​គ្រា​ប់​យុ​ទ្ធ​ភ័​ណ្ឌ​មិ​ន​ទា​ន់​ផ្ទុះ ១​គ្រា​ប់​ នៅ​ក្នុ​ង​ដី​ស្រែ​ប្រ​ជា​ព​ល​រដ្ឋ​ដែ​ល​មា​ន​ទ​ម្ង​ន់​ជិ​ត​២៣០​គី​ឡូ​ក្រា​ម។ អាជ្ញាធរមូលដ្ឋាន បានគ្រាប់ដែលប្រទះឃើញនេះ គឺជាប្រភេទគ្រាប់ទម្លាក់ MK82 ដែលមានទម្ងន់ ៥០០ផោន ស្មើ​នឹ​ង ​២២៦,៧ គី​ឡូ​ក្រា​ម​មា​ន​ប្រ​វែ​ង ២,២៧​ម៉ែ​ត្រ​មុខ​ការ ២,៧៣ សង់​ទី​ម៉ែ​ត្រ​ ដែល​នេះ​ត្រូ​វ​បា​ន​ក្រុ​ម​ជំ​នា​ញ​ហៅ​ថា​​ជាក​រ​ណី​គ្រា​ប់​យុទ្ធ​ភ័ណ្ឌ​មិ​ន​ទា​ន់​ផ្ទុះ UXO។ អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ទៀតថា គ្រាប់ MK82 ត្រូវបានប្រទះឃើញនៅចំណុចដីស្រែប្រាំង ក្រោ​យ​ភូ​មិ​អន្លុ​ង​ស្លែ​ង ឃុំសំ​បួរ​មាស ស្រុ​ក​មុខ​កំ​ពូល​ ខេត្ត​ក​ណ្ដាល​៕ ដោយ៖ ចាន់ធី