លេខ​កូដ​សម្ងាត់ សម្រាប់​ឆែក​មើល​ពត៌មាន​ទាក់ទង​ស្មាតហ្វូន​ដំនើរ​ការ Android!

សម្រាប់មិត្តអ្នកអាន ប្រើប្រាស់​ឧបករណ៍​ដំនើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ Android គួរ​តែ​សាក​ល្បង ជាមួយ​កូដ​សម្ងាត់​ទាំង​នេះ ដើម្បី​ដឹង​ពី​ពត៌មាន​ផ្សេងៗ​ទាក់​ទង​នឹងម៉ាស៊ីនរបស់ឧបករណ៍ទាំងនោះ។

លេខ​កូដ​សម្ងាត់ សម្រាប់​ឆែក​មើល​ពត៌មាន​ទាក់ទង​ស្មាតហ្វូន​ដំនើរ​ការ Android!

កូដទាំងនេះ អាចប្រើប្រាស់បាននៅលើឧបករណ៍ដំនើរការ Android នានា ហើយមិនប្រកាន់​ម៉ូឌែល​នោះ​ទេ តែមានឧបករណ៍ខ្លះ មិនស្គាល់កូដទាំងនេះ ដូចនេះយើងសូមបញ្ជាក់ទុកមុន តែមានកូដភាគច្រើន អាចស្គាល់ជាមួយឧបករណ៍ច្រើនដែរ ហើយកូដទាំងនោះមានដូចជា៖

  • *#*#4636#*#* បង្ហាញពត៌មានទាក់ទងនឹងស្មាតហ្វូន, ថាមពលថ្ម និងទិន្នន័យផ្សេងៗ
  • *#*#7780#*#* លុបកម្មវិធី និងទិន្នន័យរបស់កម្មវិធីចោល
  • *2767*3855# ដំឡើងប្រព័ន្ធប្រតិបត្តិការសា​ជាថ្មី
  • *#*#34971539#*#* បង្ហាញពត៌មានទាក់ទងកាមេរ៉ា
  • *#*#7594#*#* កូដបិទម៉ាស៊ីន
  • *#*#273283*255*663282*#*#* ធ្វើការ Backup រាល់ទិន្នន័យកម្សាន្ត
  • *#*#197328640#*#* តេស្តលើសកម្មភាពសេវាកម្ម
  • *#*#232339#*#* OR *#*#526#*#* តេស្ត Wireless
  • *#*#232338#*#* តេស្ត Wi-Fi Mac-Address
  • *#*#1472365#*#* តេស្ត GPS
  • *#*#1575#*#* តេស្ត GPS មួយប្រភេទទៀត
  • *#*#0283#*#* តេស្តកញ្ចក់ Loopback
  • *#*#0*#*#* តេស្តអេក្រង់ LCD
  • *#*#0673#*#* OR *#*#0289#*#* តេស្តសម្លេង
  • *#*#0842#*#* តេស្តរំញ័រ និងភ្លើងអេក្រង់
  • *#*#2663#*#* តេស្តអេក្រង់ Touch
  • *#*#2664#*#* តេស្ត Touch
  • *#*#0588#*#* តេស្ត Proximity សេនស៊ឺ
  • *#*#3264#*#* បង្ហាញរ៉េម
  • *#*#232331#*#* តេស្តប្លូធុស
  • *#*#7262626#*#* បង្ហាញល្បឿនសេវា
  • *#*#232337#*#* បង្ហាញទីតាំងប្លូធុស
  • *#*#8255#*#* តាមដានសេវាកម្ម Google Talk
  • *#*#4986*2650468#*#* បង្ហាញពត៌មាន Hardware
  • *#*#1234#*#* បង្ហាញពត៌មាន Firmware
  • *#*#1111#*#* បង្ហាញពត៌មានកម្មវិធី
  • *#*#2222#*#* បង្ហាញពត៌មាន Hardware
  • *#06# បង្ហាញលេខ IMEI
  • *#*#8351#*#* បើកកន្លែងរក្សាការខល ឬទទួលខលរួច

លេខ​កូដ​សម្ងាត់ សម្រាប់​ឆែក​មើល​ពត៌មាន​ទាក់ទង​ស្មាតហ្វូន​ដំនើរ​ការ Android!

នេះជាកូដសម្ងាត់មួយចំនួន ដែលអាចឲ្យអ្នកឆែកមើលពត៌មានទាក់ទងនឹ​ងស្មាតហ្វូនដំនើរការ Android របស់អ្នកបាន។ អ្នកអាចសាកល្បងបាន តែសូមប្រយ័ត្នផង កុំឲ្យវាយលេខខុសឲ្យសោះ។

  • ដោយ: Hong
  • 3:17 PM, 23 December
  • ប្រភព: Phonearena
  • Tag: ចំណេះដឹងទូទៅ