ប្រកាស​ផ្លាស់​ប្តូរ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កំពង់​ឆ្នាំង​

ខេត្តកំពង់ឆ្នាំង ៖ ​ក្នុង​១​ខែ​អគ្គនាយកដ្ឋាន​គយ ​និងរដ្ឋាករកម្ពុជា ត្រូវ​រក​ចំណូលឱ្យ​បាន​យ៉ាង​ហោចណាស់​១៥០​លាន​ដុល្លារសម្រាប់​ថវិកា​​ជាតិ​ ។ លោក ហ៊ី​វ ប៊ុ​ន​ហេង អគ្គនាយករង​គយ និង​រដ្ឋាករកម្ពុជា បាន​មាន ប្រសា​ស​ន៏​បែ​នេះ នៅ​ក្នុង​ពិធីប្រកាស​ផ្ទេរ​ភារកិច្ច ប្រធាន​សាខា​គយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំងកាល​ពីព្រឹក​ថ្ងៃ​ទី២៣ ​ធ្នូ ​​២០១៥ ដោយ​មានការ​អ​ញ្ជើ​ញ​ចូល​រូ​ម​ពី​លោកអភិបាលរង​ខេត្ត មន្ត្រីរាជការ និង​មន្ត្រី​គយ​ជា​ច្រើន​រូប​ទៀត ។

​​ក្នុង​ឱកាស​នោះ លោក យូ ហេង ជា​ប្រធាន​សាខាគយ​ ង​រដ្ឋាករ ខេត្តកំពង់ឆ្នាំង​បច្ចុប្បន្នត្រូវ​ផ្លាស់​ទៅ​កាន់​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ​នៅខេត្ត​ឧត្តរ​មានជ័យ ចំណែក​លោក សំ សុខា អតីត​ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តកំពត ត្រូវ​ផ្លាស់​មក​ចូល​កាន់តំណែង​ជាប្រធាន​សាខា​គយ និង​រដ្ឋាករខេត្តកំពង់ឆ្នាំង​​វិញ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​

   ​