ចាប់​ត្រាក់ទ័រ​របស់​ជនជាតិ​វៀតណាម​៥​គ្រឿង ខណៈ​ម្ចាស់​គេចខ្លួន​អស់

ខេត្តមណ្ឌលគិរី ៖ កាលពី​រសៀល​ថ្ងៃ​ទី​២២ ធ្នួ ២០១៥ កម្លាំង​ជំនាញ​ព្រៃ​ការពារ និង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​សម្រេច​ចាប់​ឃាត់​ត្រាក់ទ័​របស់​ជនជាតិ​វៀតណាម​ចំនួន​០៥​គ្រឿង ស្ថិត​នៅ​ស្រុក​កោះ​ញែក រីឯ​អ្នកបើកបរ​ត្រាក់ទ័រ​ទាំង​៥​នាក់​គេចខ្លួន​ចូល​ព្រៃ​បាត់ ។

លោក​កែវ សុភ​គ៌ អនុប្រធាន​ព្រៃ​ការពារ WWF ឱ្យ​ដឹង​ថា ត្រាក់ទ័រ​ចំនួន​៥​គ្រឿង​នោះ មាន​៤​គ្រឿង​ដឹកឈើ​ហ៊ុ​ប​មូល និង​ឈើ​ឡាំង​ជ្រុង​ចំនួន​៣០​កំណាត់ ប្រភេទ​ឈើ​ស្រឡៅ​សុ​ក្រំ ផ្ចឹក និង​មួយ​គ្រឿង​ទៀត មាន​សណ្តោង​រ៉ឺ​ម៉ក​អត់​មាន​ដឹកឈើ ដោយ​អ្នក​បើក​ត្រាក់​ទ័រ​ទាំង​៥​នាក់ ជា​ជនជាតិ​វៀតណាម រត់គេច​ខ្លួន​បាត់ ។ ប​ច្ចប្ប​ន្ន​កំលាំង​ចម្រុះ​កំពុងធ្វើកា​ដឹក​ជ​ញ្ជួ​ន​វត្ថុ​តាង​ទាំ​នេះ​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​អភិ​ក្ស​។