3​ថ្ងៃក្រោយ​លិច​នាវា​មួយ​នៅ​ឥណ្ឌូ​ណេ​ស៊ី មនុស្ស​71​នាក់​នៅ​តែ​បាត់​ខ្លួន

លោក រ៉ូ​គី អា​ស៊ី​គី​ន នាយក​ផ្នែក​ជួ​យ​សង្គ្រោះ​ខេត្ត​ស៊ូ​ឡា វេ​ស៊ី ខាងត្បូង រាយការណ៍​ថា មនុស្ស​៧១​នាក់ នៅ​តែ​បាត់​ខ្លួន​មក​ដល់​ថ្ងៃ​ទី​២៣ ធ្នូ ក្រោយ​ការ​លិច​នាវា​ដែល​ដឹក​ពួក​គេ​ក្នុង​ដែនទឹក​នៃ​កោះ​សេ​ឡែ​ប ឥណ្ឌូ​ណេ​ស៊ី ។

លោក រ៉ូ​គី បញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៤៧​នាក់ ត្រូវ​បាន​ស្រង់​ចេញពី​ទឹក ក្នុង​នោះ​៧​នាក់​ស្លាប់ ។ នាវា​ឈ្មោះ KM Martina Baru 02B បាន​ចាក​ចេញពី​កំពង់​ផែ​កូ​ឡា​កា ខេត្ត​ស៊ូ​ឡា​វេ​ស៊ី​ភាគ​អា​គ្នេ​ហ៍ ទៅ​កាន់​កំពង់​ផែ​ស៊ី​វ៉ា ខេត្ត​ស៊ូ​ឡា​វេ​ស៊ី ខាងត្បូង ។ នាវា​នោះ​បាន​លិច​ដោយសារ​ជួប​ប្រទះ​នឹង​រលក​សមុទ្រ​ធំ​ៗ ព្រោះ​ខ្យល់ព្យុះ ៕