ក្រុម Buriram United ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ការ​ប្រកួត Toyota Mekong Club Championship 2015 ខណៈ​ពេល​ក្រុម​បឹង​កេ​ត​អង្គរ​តំណាង​កម្ពុជា​ក្លាយជា​ជើងឯក​រង​ប្រកបដោយ​មោទនភាព

ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ៖ ក្រុមហ៊ុន​តូ​យ៉ូ​តា​មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ថា ក្រុម Buriram United បាន​ក្លាយជា​ម្ចាស់​ជើងឯក​សម្រាប់​ការ​ប្រកួត​Toyota Mekong Club Championship (TMCC) 2015 ។

ក្រុម Buriram United បាន​ទទួល​ពានរង្វាន់​ជើងឯក​ពី​លោក​Kyoichi Tanada ដែល​ជា​ប្រធាន​ក្រុមហ៊ុន Toyota Motor Asia Pacific និង​ជា​ប្រធាន​ក្រុមហ៊ុន​Toyota Motor Thailand ។ បន្ទាប់​ពី​ការ​ប្រកួត​ដ៏​អស្ចារ្យ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​Suphachalasai នៅ​ទីក្រុង​បាងកក​មក ក្រុម Buriram United បាន​ឈ្នះ​ពានរង្វាន់​ជាមួយនឹង​ពិន្ទុ​១-០​លើ​ក្រុម​បឹង​កេ​ត​អង្គរ ក្នុងអំឡុងពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃអាទិត្យ​ទី​២០ ធ្នូ ឆ្នាំ​២០១៥ ។

ការ​ប្រកួត​Toyota Mekong Club Championship (TMCC) គឺជា​ការ​ប្រកួត​កីឡាបាល់ទាត់​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​តំបន់​មេគង្គ​ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុមហ៊ុន​តូ​យ៉ូ​តា​នៅ​ក្នុង​ឆ្នាំ​២០១៤ នៅ​ក្រោម​គម្រោង Toyota Mekong Football ។ វា​គឺជា​លើក​ទី​ពីរ​របស់​ខ្លួន​ហើយ ដែល​ការ​ប្រកួត​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ជាមួយនឹង​គំនិត​នៃ​កា​រត​ភ្ជាប់​នឹង​ចំណង់​ចំណូលចិត្ត និង​ថាមពល​នៃ​ក្រុមកីឡា​របស់​ក្រុមហ៊ុន​Toyota ដើម្បី​បន្ត​នាំ​យក​នូវ​រថយន្ត «​កាន់តែ​ល្អ​ប្រសើរ​ជា​រៀងដរាប​» ទៅ​ដល់​អតិថិ​ជន។

លោក​Alexandre Torreira Da Gama Lima ជា​គ្រូបង្វឹក​របស់​ក្រុម​Buriram United បាន​មាន​ប្រសាសន៍​ថា​៖«​យើង​បានដឹង​ថា​ក្រុម​ប្រទេស​កម្ពុជា​នឹង​មាន​ឧបសគ្គ​ក្នុង​ការ​ប្រកួត​ហើយ​ខ្ញុំ​បាន​ប្រាប់​កីឡាករ​របស់ខ្ញុំ​ថា ការ​ប្រកួត​នៅ​ក្នុង​កម្រិត​នេះ មិន​មាន​ភាព​ងាយស្រួល​ទេ ប៉ុន្តែ​ខ្ញុំ​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែល​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​​ក្នុង​ការ​ឈ្នះ​ពានរង្វាន់​ចុង​ក្រោយបង្អស់​នេះ​» ។

លោក Kyoichi Tanada ដែល​ជានា​យក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​Toyota Motor Corporation និង​ជា​ប្រធាន​ក្រុមហ៊ុន​Toyota Motor Asia Pacific បាន​ថ្លែង​ថា ៖«​ក្រុម​ហ៊ុន​តូ​យ៉ូ​តា សូម​អបអរសាទរ​ក្រុម​Buriram United សម្រាប់​ការ​ឈ្នះ​ពានរង្វាន់​ជើងឯក​នេះ ប៉ុន្តែ​យើង​ក៏​ចង់​បង្ហាញ​ការ​សរសើរ​របស់​យើង​ចំពោះ​ក្រុម​ផ្សេង​ទៀត​ដែរ ។ អ្នក​ទាំងអស់​បាន​បញ្ជាក់​ពី​ចំណង់​ចំណូលចិត្ត និង​ភាព​ជា​អ្នកកីឡា​ម្ចាស់​ជើងឯក​នេះ និង​ការ​ប្រកួត TMCC មានកា​រវិ​វត្ត​យ៉ាង​លឿន​នៅ​ក្នុងឆ្នាំនេះ ។ ក្រុមហ៊ុន​តូ​យ៉ូ​តា​នៅ​តែ​សង្ឃឹមថានឹង​បន្ត​ពង្រឹង​ជីវភាព​រស់នៅ​របស់​សហគមន៍​ក្នុង​តំបន់​ទន្លេមេគង្គ និង​ពង្រឹង​ភាព​ជា​ដៃគូ​យូរអង្វែង​ជាមួយ​សហគមន៍​» ។

គ្រូបង្វឹក​របស់​ក្រុម​បឹង​កេ​ត​អង្គរ​បាន​មាន​ប្រសាសន៍​ថា ៖«​យើង​ដឹង​ថា យើង​នឹង​មានការ​លំបាក​ដែល​ជួបនឹង​ក្រុម​Buriram United ។ ប៉ុន្តែ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​ក្រុម​របស់ខ្ញុំ​សម្រាប់​ជំរុញ​ឱ្យ​ក្លាយជា​ក្រុម​មួយ​ដែល​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី​នេះ​» ។

អ្នកគាំទ្រ​ក្រុម​កម្ពុជា​ម្នាក់​មាន​និយាយ​បន្ទាប់​បញ្ចប់​ការ​ប្រកួត​ថា​៖«​ក្រុម​បឹង​កេ​ត​អង្គរ​បាន​បង្ហាញ​ពី​ស្មារតី​ក្រុម​នៅ​ក្នុង​ការ​ប្រកួត​ដ៏​អស្ចារ្យ និង​បាន​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​វគ្គ​ផ្តាច់ព្រ័ត្រ ។ ក្រុម​នេះ​បាន​ឆ្លងកាត់​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​ការ​ប្រកួត​ជាមួយនឹង​អ្នកតំណាង​មក​ពី​ប្រទេស​ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ។ វា​ជា​ការ​សម្រេច​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ប្រវត្តិ​បាល់ទាត់​របស់​យើង​ដែល​ថា ក្រុម​បឹង​កេ​ត​អង្គរ​បាន​ចូល​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Toyota Mekong Club Championship ដែល​ជា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​ខ្លាំងក្លា​មួយ​»​។

ចាន់​វឌ្ឍនាកា ដែល​ជា​អ្នក​ទទួល​បាន​ពានរង្វាន់ MVP របស់ TMCC នៅ​ឆ្នាំ ២០១៥ បាន​បន្ថែម​ទៀត​ថា វា​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ផ្សេង​ទៀត​របស់​ក្រុម​កម្ពុជា​ផង​ដែរ។

ក្រុមហ៊ុន​តូ​យ៉ូ​តា​មាន​អ្នក​ផ្ដួចផ្ដើម​គំនិត​ជាង​២៨០​នាក់ ដែល​រួមចំណែក​ទៅ​នឹង​ការ​អប់រំ​បរិស្ថាន និង​សុខុមាលភាព​សង្គម ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​សហគមន៍​មូលដ្ឋាន ។ អ្នក​ផ្តួចផ្តើម​គម្រោង​កាលពីមុន​មួយ​ចំនួន​រួម​មាន គម្រោង Toyota Eco Youth Project ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី Toyota School Environment Project នៅ​ប្រទេស​ប៉ា​គី​ស្ថាន និង កម្មវិធី Toyota Safety Education Program នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​មាន​កុមារ​ច្រើន​ជាង ៦៧០.០០០​នាក់​បាន​ចូលរួម ។ ការ​ឧបត្ថម្ភ​ចុង​ក្រោយបង្អស់​នេះ​សម្រាប់​Toyota Mekong Club Championship គឺជា​គំរូ​មួយទៀត នៃ​ការ​គាំទ្រ​របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា សម្រាប់​ការ​អភិវឌ្ឍ​កីឡាបាល់ទាត់​នៅ​ទូ​ទាំង​ពិភពលោក និង​ក្នុង​តំបន់​ទន្លេមេគង្គ​។