កម្ពុជា​នឹងមាន​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ពី​ទីក្រុង​ ​ភ្នំពេញ​ទៅ​ក្រុង​បាងកក​

រដ្ឋាភិបាល​កម្ពុជា និង ថៃ បាន​ឯកភាពគ្នា នៅ​ចុងខែ​ធ្នូ​ឆ្នាំ ២០១៥ នេះ ថា នឹង ដាក់​ដំណើរការ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​១​ខ្សែ ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក និងពី​បាងកក​មក​ភ្នំពេញ នៅ​ចុងឆ្នាំ​២០១៦ ខាងមុខនេះ​។

កម្ពុជា​នឹងមាន​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ពី​ទីក្រុង​ ​ភ្នំពេញ​ទៅ​ក្រុង​បាងកក​

​បើតាម​សេចក្តីប្រកាស​រួម របស់​រដ្ឋាភិបាល​កម្ពុ​ជា​-​ថៃ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ថៃ​។ ភាគី​ទាំង​២ ក៏បាន​ព្រមព្រៀងគ្នា​ផងដែរ ចំពោះ​កា​រព​ន្លឿ​ន​បើក​ច្រកទ្វារ​អន្តរជាតិ​ថ្មី​ចំនួន ២​ទៀត គឺ​ច្រក​ស្ទឹង​បត់​-​ណង​អៀន និង​​ច្រក​អូរ​នាង​-​បាន​ប៉ា​រ៉ៃ ស្ថិតនៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ និង​ជំរុញ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស នៃ​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​ព្រំដែន​។​

កម្ពុជា​នឹងមាន​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ពី​ទីក្រុង​ ​ភ្នំពេញ​ទៅ​ក្រុង​បាងកក​

សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ មិន​ទុកអោយ​ផ្អូម​ចោល​ទៅ តាម​​ពេលវេលា​នោះទេ ហើយ​សង្ឃឹមថា អាចមាន​រថភ្លើង​ជិះ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក នៅ​ចុងឆ្នាំ​២០១៦ ខាងមុខនេះ​។

បើ​មិនបាន​ដល់​ល្បឿន​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទេ ក៏​អាច​បានត្រឹមតែ​៧០-៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែរ​។ តែ​ទោះជា​យ៉ាណា​ក៏ដោយ គេ​ក៏​មិនទាន់​ដឹងថារថភ្លើង​ល្បឿន​លឿន​នេះ រត់​នៅលើ​ផ្លូវ​ចាស់ ដែលមាន​ស្រាប់​ឬក៏​យ៉ាងណា​នោះទេ​៕ ​សុថា​ត់​
កម្ពុជា​នឹងមាន​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ពី​ទីក្រុង​ ​ភ្នំពេញ​ទៅ​ក្រុង​បាងកក​