ហ៊ីលឡារី ​​គ្លីន​តុន ​នឹង​បិទ​សាលា​រដ្ឋ​ជិត​​៥ម៉ឺន​​កន្លែង​ បើ​ឈ្នះ​ឆ្នោត​​ជា​​ប្រធានាធិបតី​


ហ៊ីលឡារី ​​គ្លីន​តុន ​នឹង​បិទ​សាលា​រដ្ឋ​ជិត​​៥ម៉ឺន​​កន្លែង​ បើ​ឈ្នះ​ឆ្នោត​​ជា​​ប្រធានាធិបតី​

​​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ក្នុង​គណបក្ស​​ប្រជាធិបតេយ្យ​​សព្វ​ថ្ងៃ​ លោក​ស្រី​ហ៊ីល​ឡារី គ្លីន​តុន បាន​ប្រកាស​នៅ​​​​​ក្នុង​យុទ្ធនាការ​មួយ​នៅ​រដ្ឋ​ Iowa ថា​ លោក​ស្រី​​នឹង​បិទ​សាលា​រដ្ឋ​ជិត​ ៥០០០០កន្លែង ប្រសិន​បើ​​លោក​ស្រី​ជាប់​ជា​ប្រធានាធិបតី​អាមេរិក។ ​សារ​របស់​លោក​ស្រី​នេះ​ត្រូវ​បាន​​ចាក់​ផ្សាយ​​តាម​គេហទំព័រ NBC News។

 

ហ៊ីលឡារី ​​គ្លីន​តុន ​នឹង​បិទ​សាលា​រដ្ឋ​ជិត​​៥ម៉ឺន​​កន្លែង​ បើ​ឈ្នះ​ឆ្នោត​​ជា​​ប្រធានាធិបតី​

 

​លោក​ស្រី​​បាន​មាន​ប្រសាសន៍​​​ចេញ​ពី​​សាលា​មួយ​​ក្នុង​ទីក្រុង Keota រដ្ឋ Iowa ​នៅ​ថ្ងៃ​អង្គារ​​ថា «សាលា​​នេះ ​​និង​សាលា​ផ្សេង​ទៀត​​​នៅ​ទូទាំង​រដ្ឋ Iowa ​​កំពុង​​បំពេញ​តួនាទី​​បាន​ល្អ​​ប្រសើរ​ហើយ។ ​ខ្ញុំ​នឹង​មិន​ទុកឲ្យ​​សាលា​ណា​ដែល​បើក​ហើយ ​​ធ្វើ​ការ​មិន​ល្អ​​នោះ​ទេ។ ​ប្រសិន​បើ​​សាលា​នោះ​​ធ្វើ​មិន​បាន​ល្អ វា​នឹង​ប៉ះពាល់​ដល់​ក្មេង​ដែល​កំពុង​រៀន»។ ទោះ​ជា​យ៉ាង​ណា ​លោក​ស្រី​​មិន​បាន​លម្អិត​ថា​តើ​សាលា​បែប​ណា​​​​បំពេញ​តួនាទី​ល្អ និង​​បែប​ណា​​មិន​ល្អ​​នោះ​ទេ។

បើ​យោង​ទៅ​តាម​ស្ថិតិ​​របស់​​នាយកដ្ឋាន​អប់រំ​អាមេរិក ​​បានឲ្យ​ដឹង​ថា​សាលា​រដ្ឋ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​មាន​ជាង ៩៨ ០០០​កន្លែង ​​ក្នុង​ឆ្នាំ ២០១១ – ២០១២។ ​ក្រោម​​​​​សំណើ​អប់រំ​​​ថ្មី​ លោក​​ស្រី​គ្លីន តុន ​​គ្រោង​​នឹង​បិទ​សាលា​​​​មាន​​កម្រិត​​​ត្រឹម​មធ្យម និង​ក្រោម​មធ្យម​ទាំង​អស់ ​មាន​ន័យ​ថា​​ចំនួន​​​សាលា​ទាំង​នោះ​ជិត ៥ម៉ឺន​កន្លែង​ឯណោះ។​​​

 

​រដ្ឋ Iowa ​មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​សាលា​រដ្ឋ​​​ចំនួន​ជាង ៥០ម៉ឺន​នាក់ ​និង​គ្រូ​មាន​ជាង ៣៥ ០០០នាក់​។ ​ក្នុង​ការ​ថ្លែង​​ខាង​លើ ​លោក​ស្រី​​មិន​បាន​បញ្ជាក់​ថា​​​​​ តើ​លោក​ស្រី​ប្រើ​វិធី​វាស់​ស្ទង់​ វាយ​តម្លៃ​​​​​ការ​អប់​រំ​របស់​សាលា​នីមួយៗ​តាម​របៀប​ណា​នោះ​​​ទេ​៕

 

 

ចុចអាន៖  ក្មេង​ស្រី​បាត់​បង់​គ្រួសារ​​​ក្នុង​អគ្គីភ័យ​​ ទទួល​កាត​គ្រីស្មាស​​ជិត២០ម៉ឺន​ក្នុង​មួយ​ថ្ងៃ​ៗ

ចុចអាន៖ ប្រាសាទ​មួយ​នៅ​ឥណ្ឌា​ ក្លាយ​ជាកន្លែង​​ការពារ​​សត្វ​កណ្ដុររាប់​ម៉ឺន​ក្បាល

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Federalist​​​​​​​​​