លោក នុត ពុធដារ៉ា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យមើលការដាក់លូ នៅក្នុងសហគមន៍ អន្លង់គងថ្មី សង្កាត់ព្រៃស

ភ្នំពេញ៖លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នេះ បានដឹកនាំមន្ត្រីរាជការ សាលាខណ្ឌ និងសង្កាត់ ចុះពិនិត្យមើលការដាក់លូ ០១ខ្សែ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍អន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ខណៈចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ លោកបានធ្វើការផ្តាំផ្ញើរ ការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងបានគិតគូរពីការលំបាក របស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន។

លោកអភិបាល ក៏បានលើកឡើង អំពីការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសជាតិ មានផ្លូវ មានស្ពាន មានហេដ្ឋា រចនាសម្ព័ន្ធ គ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាមួយគ្នាផងដែរ លោក នុត ពុធដារ៉ា ក៏បានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋសហគមន៍ អន្លង់គង អំពីការអនុគ្រោះពន្ធប្រថាប់តា្រ សម្រាប់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ចំពោះការធ្វើប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ។

ប្រជាពលរដ្ឋបានសម្តែង នូវការអបអរសារទរ និងគាំទ្រ ព្រមទាំងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានគិតគូរដល់ការលំបាក របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាក់ស្តែងការអនុគ្រោះ ពន្ធប្រថាប់ត្រ ចំពោះប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់ម្ចាស់ អចលនវត្ថុ និងការស្ថាបនាបណ្តាញលូថ្មី០១ខ្សែ ដែលជាសមិទ្ធផល ដែលគាត់ទទួលបាន នាពេលនេះ ដើម្បីរំដោះទឹកចេញពីសហគមន៍ នៅក្នុងរដូវវស្សា។ គួរបញ្ជាក់ថា ប្រព័ន្ធលូ ០១ខ្សែនេះ មានប្រវែង ៥១៨ម៉ែត្រ មុខកាត់ ០៨ម៉ែត្រ ជាគម្រោងថវិកាឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌដង្កោ៕