វីដេអូរំជួលចិត្ត ៖ តើម្តាយណាខ្លះ ព្រមឱ្យគេធ្វើបែបនេះចំពោះកូនតូច?

​វីដេអូ​ខ្លី​មួយ​បានធ្វើឱ្យ​គ្រប់គ្នា​ស្លុតចិត្ត ខណៈដែល​ទារក​ទើបនឹង​កើត​ម្នាក់​ ត្រូវបាន​គេ​ចាប់ដៃ​ក្របួច​ឡើង​លើ​រួច​យកទៅ​ជ្រលក់​គ្រវី​វិលជុំ​ទៅក្នុង​ធុង​ទឹក​ដូចជា​របស់​ក្មេង​លេង មិនតែប៉ុណ្ណោះ​ដៃ​មនុស្ស​ធំ​នោះ ក៏​នូវ​ចាប់​ទារក​នោះ​ព្យួរ​ជើង​ឡើងលើ​លើក​រលាក់​ចុះ​រលាក់​ឡើង ហាក់ដូចជា​គ្មាន​ការអាណិតអាសូរ​បន្តិច​សោះឡើយ​ ដល់​សម្រែក​ក្មេង​ដែល​កំពុងតែ​ស្រែក​ រក​ជំនួញ​ស្ទើរតែ​គាំង​ដង្ហើម​ស្លាប់​នោះ​។​

វីដេអូរំជួលចិត្ត ៖ តើម្តាយណាខ្លះ ព្រមឱ្យគេធ្វើបែបនេះចំពោះកូនតូច?

​យោងតាម​ប្រភព​នៃ​វីដេអូ​ ដ៏​គួរឱ្យ​អាណិតអាសូរ​នៃ​ទារក​ម្នាក់នេះ គឺមាន​ប្រភព​មកពី​ប្រទេស​វៀតណាម ហើយក៏​ធ្លាប់មាន​សកម្មភាព​នេះ​លេចចេញ​ជាច្រើន​ដែរ នៅ​បណ្តា​ប្រទេស​នៅ​លោកខាងលិច ដែល​គេ​ចាត់ទុកថា នេះ​ជា​សកម្មភាព​នៃ​ការ​លត់​ដំ​ទារក​ឱ្យមាន​ភាពរឹងមាំ​ពី​កុមារ និង ធ្វើឱ្យ​ទារក​ស៊ាំ​ក្នុងស្ថានភាព​នៃ​ជីវិត​រស់នៅ​។

វីដេអូរំជួលចិត្ត ៖ តើម្តាយណាខ្លះ ព្រមឱ្យគេធ្វើបែបនេះចំពោះកូនតូច?

​ទោះបីជា​យ៉ាងណាក៏ដោយ រូបភាព​ទាំងនេះ​ នៅតែ​មិនអាច​ទទួលយកបាន​ពីសំណាក់​ប្រជាជន​ខ្មែរ ​ក៏ដូចជា​ប្រជាជន​ក្នុងប្រទេស​មួយចំនួនទៀត ព្រោះ​ដូចដែល​អ្នក​ម្តាយ​គ្រប់រូប​ដឹង​ហើយ​ថា នៅពេលដែល​ទារក​តូច ​របស់​អ្នក​កើតមក​នោះ គឺ​អ្នក​តែងតែ​ថ្នាក់ថ្នម លួងលោម ប្រកាន់យក​កិរិយា​ស្រាលៗ ​ទៅកាន់​កូនតូច​ដ៏​ជាទី​ស្រឡាញ់​របស់​អ្នក ព្រោះតែ​ខ្លាច​រូបគេ​ឈឺ​ ហើយ​មិនអាច​ទទួល​នូវ​កម្លាំង​ដៃ​ដ៏​ធ្ងន់​របស់​មនុស្ស​ធំ​នោះ​។​

​បន្ទាប់ពី​បាន​មើល​វីដេអូ​នេះហើយ តើ​អ្នក​យល់ថា​មាន​អ្នក​ម្តាយ​ប៉ុន្មាន​នាក់​ដែល​ហ៊ាន ​ធ្វើ​សកម្មភាព​បែបនេះ ដាក់​កូនតូច​ជាទី​ស្រឡាញ់​របស់ខ្លួន​នោះ​? ភូមិន្ទ

Đau thắt lòng người giúp việc hành hạ đứa trẻ sơ sinh ở indonesiaĐau thắt lòng người giúp việc hành hạ đứa trẻ sơ sinh ở indonesia

Posted by Nhanh Gọn Nhẹ on Friday, November 20, 2015