លោក ហ៊ុន សែន ព្រមាន​ផ្ដាច់​ភ្លើង​អ្នក​បរិស្ថាន​ដែល​ប្រឆាំង​ការ​អភិវឌ្ឍ​វារីអគ្គិសនី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​កាត់​ផ្ដាច់​ភ្លើង​ពី​ក្រុម​អ្នក​បរិស្ថាន ឬ​ហៅ​ថា អ្នក​បរិស្ថាន​ជ្រុល​និយម ដែល​តែងតែ​ជំទាស់​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី គួរ​ដាក់​ចន្លោះ​ឲ្យ​ប្រើ​ជំនួស​វិញ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទំនប់​វារីអគ្គិសនី​ស្ទឹងតាតៃ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៣ ធ្នូ។

ការ​ថ្លែង​បែប​នេះ​របស់​ប្រមុខ​រដ្ឋាភិបាល ទន្ទឹម​នឹង​មាន​ការ​ប្រឆាំង​ទាស់​ពី​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល ដែល​ទាមទារ​ឲ្យ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន គួរ​បង្ហាញ​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ធ្វើ​គម្រោង​វិនិយោគ។

ប៉ុន្តែ​ប្រសាសន៍​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ទទួល​បាន​នូវ​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ថា​ជា​ការ​រើសអើង​ពលរដ្ឋ​ខ្លួន​ឯង ព្រោះ​រដ្ឋ​មាន​តួនាទី​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។