Messi ​ប្រាប់​មិត្ត​រួម​ជាតិ​ថា ចង់​​ទៅ​លេង​ឲ្យ​​ក្រុម​ Inter Milan


Messi ​ប្រាប់​មិត្ត​រួម​ជាតិ​ថា ចង់​​ទៅ​លេង​ឲ្យ​​ក្រុម​ Inter Milan

អតីត​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ Juan Sebastian Veron ​បាន​និយាយ​ថា មិត្ត​រួម​ជាតិ​របស់​ខ្លួន​ Lionel Messi ​ធ្លាប់​និយាយ​ថា ​រូប​គេ​ចង់​លេង​ឲ្យ​ក្រុម​ Inter Milan របស់​អ៊ីតាលី។

 

Messi ​ប្រាប់​មិត្ត​រួម​ជាតិ​ថា ចង់​​ទៅ​លេង​ឲ្យ​​ក្រុម​ Inter Milan

 

Super Star ក្រុម​ Barcelona ​(Messi) បាន​​​ចំណាយ​ពេល​ស្ទើរតែ​ពេញ​​មួយ​អាជីព​​ទៅ​ហើយ​នៅ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ ប៉ុន្តែ​យ៉ាង​ណា រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា នឹង​អាច​ផ្ទេរ​ទៅ​​ក្រុម​ផ្សេងៗ​ច្រើន​ផង​ដែរ។

 

Veron​ ដែល​​ធ្លាប់​លេង​ឲ្យ​ក្រុម​ Sampdoria, Parma, Lazio និង​ Inter Milan មុន​នឹង​រូប​គេ​ប្រកាស​ចូល​និវត្តន៍​ ​បាន​​​​បង្ហើប​ឲ្យ​ដឹង​​ថា Messi ​ធ្លាប់​និយាយ​ម្ដង​ថា ​រូប​គេ​ចង់​លេង​ឲ្យ​ Inter។

 

អតីត​ខ្សែ​បម្រើ​រូប​នេះ បាន​​ប្រាប់​ដល់​ Tuttosport ថា៖ “វា​ប្រហែល​ជា​២​​ឬ​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មាន​ពេល​មួយ​ Messi បាន​ប្រាប់​ដល់​ខ្ញុំ​ថា គាត់​ចង់​លេង​ឲ្យ​ Inter Milan។ ប៉ុន្តែ​ខ្ញុំ​សុំ​បញ្ជាក់​ចំណុច​នេះ​ឲ្យ​ច្បាស់​ថា នេះ​ជា​រឿង​ដែល​កើត​ឡើង​នៅ​អតីត​កាល​ទេ។ សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា​រឿង​ Messi ចាក​ចេញ​ពី​ Barcelona គឺ​មិន​អាច​ទៅ​រួច​ទេ”៕

 

-ចុចអាន៖ Messi ឈ្លោះ​គ្នា​ជាមួយ​អ្នកគាំទ្រ​ River Plate ​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​តូក្យូ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal