ក្រុមប្រឹក្សា​ធម្មនុញ្ញបារាំង ៖ ឃុំ​ខ្លួន​ក្នុង​ផ្ទះ ​មិនមែន​ជា​ការ​រំលោភច្បាប់​និង​​សេរីភាព

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បារាំង​បាន​ចេញ​សេចក្តី​សម្រេច​ នៅ​ថ្ងៃអង្គារ​ទី ២២​ធ្នូ ២០១៥ អំពី​ភាព​ស្រប​ច្បាប់​នៃ​វិធានការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ដែល​អាជ្ញាធរ​បារាំង​បាន​អនុវត្ត​ចាប់តាំង​​ពី​មាន​ភេរវកម្ម​បាញ់​ប្រហារ​និង​បំផ្ទុះ​អត្តឃាត​នៅ​ក្រុង​ប៉ារីស​ កាលពី​ខែ​មុន​មក។ ស្ថាប័ន​កំពូលនេះ​ ចេញ​មុខ​អារកាត់​សេចក្តី​បន្ទាប់​ពី​​សកម្មជន​បរិស្ថាន​ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​​ចោទ​ថា​ការ​ឃុំខ្លួន​​ក្នុងផ្ទះ​ ជា​ការ​សម្លាប់​សេរីភាព។ ប៉ុន្តែ​ក្រុមប្រឹក្សា​ធម្មនុញ្ញ មិន​យល់​ស្រប​តាម​ឡើយ។